Connect with us

ព័ត៌មានជាតិ

អង្គការ​មូលនិធិ​កុមារ​កម្ពុជា ឧបត្ថម្ភ​ថវិកា​ចំនួន​១៥០០០​ដុល្លា ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​TYDA ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១៥០០០​ដុល្លា ជូន​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។

ការចូលរួម​នេះ​គឺជា​ទឹកចិត្ត​និង​សប្បុរសធម៌​ជួយ​គ្នា​នៅក្នុង​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ជួប​គ្រោះអាសន្ន​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ខណ​:​ពេលបច្ចុប្បន្ន​ដែល​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ និង​ប្រជាជន​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍ មាន​សព្វ​ដោយ​សុគន្ធ​ជាច្រើន​បាន​ចូល​រួ​ឧបត្ថម្ភ​ថវិកា សម្ភារៈ ជូន​ដល់​សមាគម​TYDA ដើម្បី​រួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​ដើម្បី​ជាតិ​និង​ប្រជាជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ​(TYDA) តាម រយៈ​ការឧបត្ថម្ភ​ថវិកា សម្ភារៈ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សមាគម​បំពេញបេសកកម្ម​មនុស្ស​ធម៌​សម្រាប់​ជាតិ និង​មាតុភូមិ​។

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១​នេះ ខណៈ​ដែល​ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​ចំនួន​ច្រើន ខណៈ​ដែល​មាន​សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ភេសជ្ជ​: អាហារ និង​សម្ភារៈ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យ​វជន​សម្តេច​តេ​ជោ​(TYDA) ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​កន្លងមក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម