Connect with us

ព័ត៌មានជាតិ

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​ជាតិ នៃ​ការចងចាំ ថ្ងៃទី​២០ ខែឧសភា ដោយសារ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​លិខិត​មួយ​ជម្រាប​ជូន​ប្រធាន​គណៈ​កម្មាធិ​ការ​គណបក្ស​រាជធានី​-​ខេត្ត ឲ្យ​ផ្អាក​ការ​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ ដោយសារ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​បើ​យោង​តាម​លិខិតផ្លូវការ​របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ កាលពី​ថ្ងៃទី​១៤ ខែឧសភា ម្សិលមិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវា​ជាតិ​នៃ​ការចងចាំ ឬ​ទិវា​ចងកំហឹង ២០ ឧសភា ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ឡើង​នៅតាម​រាជធានី ខេត្ត ផ្សេងៗ ដែល​មាន​សារមន្ទីរ​ប្រល័យពូជសាសន៍​។ ចំណែក​នៅ​ភ្ន​ពេញ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក ស្ថិតនៅក្នុង​ខណ្ឌដង្កោ ជាយ​ទីក្រុង​ភ្នំពេញ ជា​រៀងរាល់ឆ្នាំ​។ ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជាង​៣ លាន​នាក់ ដែល​បាន​ស្លាប់​បាត់​បង់ជីវិត នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​មាន​ប្រសា​ស​ន៍​ថា ថ្ងៃទី​២០ ឧសភា គឺជា​ការ​រំលឹក​ឡើងវិញ ដល់​ការ​ឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)​។ បើ​តាម​សម្តេច​នាយក​រដ្ឋមន្ត្រី ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប បានដឹង និង​បាន​យល់ច្បាស់ អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម​និង​ទឹកភ្នែក ការកាប់សម្លាប់ ការ​បំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និង​ការ​បង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ធាតុ​ជាដើម​។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។

ទន្ទឹម​នឹង​ការ​លើក​ឡើង​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ឱ្យបាន​គង់វង្ស​ជា​រៀងរហូត​។ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង ដល់​ប្រជាពលរដ្ឋ ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម