Connect with us

ព័ត៌មានជាតិ

ផ្តល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថជាង៤៦​លាន​រៀល​ ជូន​គ្រួសារ​សព​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៥ ខែឧសភា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ចំនួន ៤៦.៣៣០.៥០០​រៀល ជូន​ដល់គ្រួសារ​សព​លោកវរសេនីយ៍ត្រី ឱម ម៉េង​ អឿង មេបញ្ជាការរងអាវុធ​ហត្ថ​ខណ្ឌ​បឹង​កេងកង ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថ​រាជ​ធា​នី​បាន​ឲ្យ​ដឹងថា ថវិកា​ទាំងអស់នេះ​ គឺ​បានមកពី​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ប្រ​កប​ដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់លោកនាយ​ឧ​ត្ត​ម​សេនីយ៍ លោក លោកស្រី ដែលជា​នាយ​ទា​ហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំងប្រទេស ក្នុងការ​ចូលរួម​ចែករំលែក​ទុក្ខលំបាក​គ្នា​ទៅវិញទៅមក​។​

ប្រភព​បាន​បន្តថា ព្រមជាមួយ​គ្នា​នោះ ក្រុមការងារបាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខពី​សំ​ណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ​។​

តំណាង​គ្រួសារ​សព​ក៏បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត និង​ការលះបង់របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​មេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំងប្រទេស និង​បាន​បួងសួង​ដល់​វត្ថុស័ក្តិសិទ្ធ​ ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា ប្រោស​ព្រំ​ប្រសិទ្ធិ​ពរជ័យ ជូន​ដល់លោកនាយ​ឧ​ត្ត​ម​សេនីយ៍ លោក លោកស្រី នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ សូម​ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយ​ពុទ្ធពរ ទាំង៥​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​៕

អត្ថបទ ៖​ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម