Connect with us

ព័ត៌មានជាតិ

ចាប់​ខ្លួនឧក្រិដ្ឋជន​គ្រឿងញៀន ជនជាតិ​ចិន២នាក់ ​រឹបអូស​គ្រឿងញៀន​៧០​គីឡូក្រាម​

បានផុស

នៅ

​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាមផ្លូវ​គោក​(​ឆ្លងកាត់​កម្ពុជា​ទៅ​វៀតណាម​) ចាប់ខ្លួន​មេក្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន ជនជាតិ​ចិន២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង៧០គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាម​បញ្ជាឯកឧត្តម នាយ​ឧត្ដម​សេនិយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយកមន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន ។​

បាន​បន្ត​ការស៊ើបអង្កេត​តាម​ជំនាញ លើ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​តាមផ្លូវ​គោក ឆ្លងកាត់​កម្ពុជា ទៅ​វៀតណាម ដែល​បាន​សហការ​បង្ក្រាប​នៅ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១ ។

នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០២១ វេលា​ម៉ោង១៩:០៥​នាទី កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន (​ក​១០) ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ និង​លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ ក​១០ ព្រមទាំង​ដឹកនាំ​សម្របសម្រួល​ពីលោក សឿន មុនីរ​ត្ន័ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រតិបត្តិការ បន្ត​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​តាមផ្លូវ​គោក នៅ​ចំណុច​ទល់មុខ​ផ្សារ​ម៉ា​ត​ស៊ី​ផ្លេ​ស ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ និង​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ ផ្ទះ​លេខ​២៧ ផ្លូវ​P10 បុរី​ប៉េង​ហួត​បឹង​ស្នោរ ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​

លទ្ធផល​:

ក​-​ឃាត់ខ្លួន​មេក្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន ចំនួន ០២​នាក់​:

១-​ឈ្មោះ LIU JIC ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ ចិន​។​

២-​ឈ្មោះ CHAN HUNG FAI ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិ​ចិន​

ខ​-​ចាប់យក​វត្ថុតាង

1. សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​(MDMA) ទម្ងន់ 52 kg 768.50g

2. ហេ​រ៉ូ​អ៊ី​ន ចំនួន ៤៩​ដុំ ស្មើ​ទម្ងន់ 17 kg 292.59g

3. មេ​តំ​ហ្វេ​តា​មីន​(ICE) 11.79 g

​ចាប់យក​វត្ថុតាង​គ្រឿងញៀន សរុប 70 kg 072.88 g

☆ បញ្ជាក់​:

– ជនល្មើស​ទាំង​២​នាក់​បាន​ឆ្លងកាត់​ការយក​សំណាក​ធ្វើ​Rapid Test រក​ជម្ងឺ​កូ​វីដ​មាន លទ្ធផល ” អវិជ្ជមាន​” ។​

ជនសង្ស័យ​ទាំង​២​នាក់​នឹងត្រូវ​បញ្ជូន​ឡើង​តុលាការ​នាពេល​ឆាប់ៗ​នេះ ៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម