Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់ និងផ្គររន្ទៈបណ្ដាលឲ្យបុរស​ម្នាក់ស្លាប់​ និង​ខូចខាតផ្ទះ​៥​ខ្នង​​

បានផុស

នៅ

បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ និង​ផ្ទះ​៥​ខ្នង​រង​ការខូចខាត​យ៉ាងដំណំ ដោយសារតែ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​បន្ទាយឆ្មារ នៅវេលា​ម៉ោង​៤​ល្ងាច ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហេង សុភ័ក្ត្រ មេឃុំ​បន្ទាយឆ្មារ​ ប្រាប់​ឲ្យ​ដឹងថា​ នៅ​វេលា​ម៉ោង​៤​ល្ងាច មាន​ភ្លៀង​ធ្លាក់​១​មេ​យ៉ាង​ធំ ​លាយឡំ​ខ្យល់​កន្ត្រាក់ បក់បោក​មក​ចំ​ភូមិ​បន្ទាយឆ្មារ​ជើង​ ឃុំ​បន្ទាយឆ្មារ បង្ក​ឲ្យ​ផ្ទះ​៥​ខ្នង​ខូច​ខាត​ស្ទើរ​ទាំងស្រុង ​ក្នុងនោះ​ផ្ទះ​ប្រក់​ស័ង្កសី​៣​ខ្នង អស់​ស័ង្កសី​ប្រវែង​៣,៦០​ប្រហែល​១៦០​សន្លឹក ផ្ទះ​ប្រក់​ក្បឿង​២​ខ្នង អស់​ក្បឿង​រាប់រយ​សន្លឹក​។​ក្នុងនោះ​មាន​រន្ទះបាញ់​នៅក្នុង​អាង​បារាយណ៍​មេបុណ្យ​បង្ក​ឲ្យ​ស្លាប់​ពលរដ្ឋ​ម្នាក់ ឈ្មោះ​ពាច ស្មៀ​យ​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ពេល​កំពុង​ឃ្វាលក្របី ជនរង​គ្រោះ​មាន​លំនៅ​ភូមិ​បន្ទ​យ​ឆ្មារ​ជើង​ដែរ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

បន្ទាប់ពី​មាន​គ្រោះធម្មជាតិ​នោះ​ចប់ គេ​ឃើញ​មាន​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំង​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក​គឹ​ង វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុម​ការ​ហារ​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​ថ្ន​ពួក លោក​អែម សុខា អភិបាល លោក​យង់ យឺន អភិបាលរង​នៃ​ស្រុក​ថ្មពួក លោក​មេឃុំ សមាជិក មេភូមិ​បាន​ចុះ​ពិនិត្យ រំលែក​ទុក្ខលំបាក និង​បានរៀបចំ​សម្រួល​ទីជម្រក​និង​ជួយ​អន្តរាគមន៍​ជួសជុលផ្ទះ​ឡើងវិញ និង​ក៏​ចូលរួម​បុណ្យសព​នោះ​ផងដែរ ៕​

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម