Connect with us

កូវីដ-១៩

រដ្ឋាភិបាល​មាន​ផែន​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅ​ភ្នំពេញ​និង​ខេត្ត​ប្រឈម​មួយចំនួនទៀត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ឆ្នាំនេះ

បានផុស

នៅ

ភ្នំពេញ ​៖​ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​បច្ចេកទេស និង​ផ្គត់ផ្គង់​នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ​២០២១​នេះ​រដ្ឋាភិបាល​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ជួន​ដល់​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ខេត្តកណ្តាល​និង​បណ្តា​ខេត្ត ​ដែល​មានការ​ប្រឈម​ទៅ​នឹង​ជំងឺ​កូ​វីដ ១៩​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ឱកាស​ទទួល​វ៉ាក់សាំង​៥០​ម៉ឺន​ដូ​ស​នៅ​ព្រឹក​ថ្ងៃទី​១៦​ឧសភា​នៅ​ព្រលានយន្តហោះ​ពោធិចិនតុង​ភ្នំពេញ​អន្តរជាតិ លោកស្រី​បាន​បន្ត​ថា ​គណៈកម្មការ​ចំពោះ​កិច្ច​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​បាន​ធ្វើ​ផែនការ​ធ្វើយ៉ាងណា​ចាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ខេត្តកណ្តាល​និង​ខេត្ត​ប្រឈម​មួយចំនួនទៀត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ​។

លោកស្រី​បាន​បន្ត​ទៀត​ថា ​«​ដូច្នេះ​គិតថា​ ឆ្នាំ​២០២១​នេះ​យ៉ាងហោចណាស់​ក៏បាន​អ្នក​នៅ​ភ្នំពេញ​ខេត្តកណ្តាល​និង​ខេត្ត​ប្រឈម​មួយ​ចំនួន​ទៀត​ឲ្យ​បាន​គ្រប់ៗ​គ្នា​អាយុ​ចាប់ពី​១៨​ឆ្នាំ​ដែរ​។​ ទន្ទឹម​នឹង​នេះ​យើង​នឹងធ្វើ​ការ​រាយ​បណ្តាញ​ទៅដល់​ខេត្ត​ផ្សេងៗ​ទៀត​ឲ្យ​បាន​គ្រប់​ខេត្ត​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​តែម្តង​ ព្រោះថា​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទាំង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​និង​ស៊ី​ណូ​ហ្វា​ម​និង​ទទួល​ជំនួយ​ដែល​យើង​កំពុង​ចរចា​ជាមួយ​ដៃគូ​អភិ​វឌ្ឍន៍​ផ្សេងៗ​ទៀតផង​ដែរ​»​។

លោកស្រី​បាន​បន្ត​ថា ​បច្ចុប្បន្ន​នេះរ​ដ្ឋា​ភិ​បាល​កំពុង​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ពិសេស​នៅ​តំបន់​ក្រហម​និង​ខេត្តកណ្តាល។

នេះ​ជា​លើក​ទី​៣​ ហើយ​ដែល​រដ្ឋាភិបាល​បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ពី​ប្រ​ទស​ចិន​ដែល​លើក​ទី​១​បាន​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦​ ខែមីនា​ ឆ្នាំ​២០២១​ ចំនួន​១​លាន​៥០​ម៉ឺន​ដូ​ស លើក​ទី​២​ថ្ងៃទី​១១​ឧសភា​ចំនួន​៥០​ម៉ឺន​ដូ​ស​លើក​ទី​៣​នៅ​ថ្ងៃទី​១៦​ឧសភា​ចំនួន​៥០​ម៉ឺន​ហើយ​នៅ​ថ្ងៃទី​២៣​ឧសភា​ខាងមុខនេះ​នឹង​ដឹក​បន្ថែម​១​លាន​ដូ​ស​ទៀត​។

លោកស្រី​បាន​បន្តទៀតថា​ កម្ពុជា​គ្រោង​បញ្ជា​ទិញ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​បន្ថែមចំនួន​៥​លាន​ដូ​ស​និង​វ៉ាក់​សាំង​ស៊ី​ណូ​ហ្វា​ម​ចំនួន​៤​លាន​ដូ​ស​បន្ថែ​ម​ទៀត​ពី​ប្រទេស​ចិន ​ខណៈ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ភាគី​មិត្ត​ចិន​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​នេះ​ឲ្យ​កម្ពុជា​បាន​ចំនួន​១​លាន​៧​សែន​ដូ​ស​រួចហើយ​។

លោកស្រី​បាន​បញ្ជាក់​ថា ​ការ​បញ្ជាទិញ​បន្ថែម​នេះ​ បូក​ជាមួយនឹង​ជំនួយ​កូ​វ៉ា​ក់រ​បស់​អង្គការ​សុខភាព​ពិភពលោក​ទៀត​នឹង​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​វ៉ាក់សាំង​រហូត​ដល់ទី​២៦​លាន​ដូ​ស ​សម្រាប់​ចាក់​ជួន​ពលរដ្ឋ​ប្រមាណ​១៣​លាន​នាក់​នៅ​ទូទាំង​ប្រទេស​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម