Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​សង្កាត់​ទាំង​៥ នៃ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ទទួល​ម៉ាស់​ក្រណាត់​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រគល់​នូវ​ម៉ាស់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​រដ្ឋបាល​សង្កាត់​ទាំង​៥ ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ (Covid19) ជាពិសេស​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​សហគមន៍​ក្រីក្រ ក្រោម​អធិបតីភាព​លោក​រស់ សុផាន់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ លោក​សុខ សម្បត្តិ អភិបាល នៃ​គណ​អភិបាលខណ្ឌ​ព្រែក​ព្នៅ លោក​ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​មន្ត្រីរាជការ​ជាច្រើន​រូប​ទៀត​ផង​ដែរ នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ​ដែរ លោក​សុខ សម្បត្តិ បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង សហគមន៍​ក្រីក្រ និង​ប្រជាពលរដ្ឋ ដែល​រស់នៅ បន្ទប់​ផ្ទះ​ជួល ក្នុង​រដ្ឋបាល​សង្កាត់​ទាំង​៥ ទទួលបាន​ម៉ាស់​ក្រណាត់​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្មើ​ៗ​គ្នា​។

ជា​មួយ​គ្នា​នេះ​ដែរ លោក​សុខ សម្បត្តិ ក៍បាន​អំពាវនាវ​ដល់​លោក លោកស្រី ដែល​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទាំង​៥ ចូលរួម​ចែក​ម៉ាស់ ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង សហគមន៍​ក្រីក្រ និង​ប្រជាពលរដ្ឋ ដែល​រស់នៅ បន្ទប់​ផ្ទះ​ជួល តាម​សង្កា​ត់រៀងៗ​ខ្លួន ចាប់ពី​ល្ងាច​ថ្ងៃនេះ​តទៅ និង​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ការពារ រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​ផ្តើម​ចេញ​ពី​ខ្លួន​យើង ត្រូវ​លាង​សម្អាត​នៅ​ភាព​កខ្វក់​ជាមួយនឹង អាកុល ជែ​ល ឬ​សាប៊ូ និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ជាប្រចាំ​ផងដែរ​។

បន្ទាប់ពី​ចែក​ម៉ាស់ និង​ថ្នាំ​បំបាត់​ទឹក​ស៊ីជើង ដល់​សង្កាត់​ទាំង​៥​រួចមក​លោក សុខ សម្បត្តិ​និង​ក្រុមការងារ​បាន​ចុះ​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ​ទប់ស្កាត់​ពី​ជំងឺឆ្លង​កូ​វីត​១៩ ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អណ្ដូង​៤.៦ និង​បាន​ចែក​ម៉ាស់​ជូន​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ផងដែរ​។

គួរ​បញ្ជាក់​ថា ម៉ាស់ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​នាពេលនោះ​មាន​ចំនួន​២០០០០​ម៉ាស់​៕
ដោយ ៖ ឧ​ត្ត​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម