Connect with us

ព័ត៌មានជាតិ

ស្ងាត់ៗ! ចិន រកឃើញអ្នកឆ្លងកូវីដច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៦សប្តាហ៍

បានផុស

នៅ

អាជ្ញាធរសុខាភិបាលជាតិចិនបាននិយាយនៅថ្ងៃចន្ទទី១៧ខែឧសភានេះថា ប្រទេសចិនបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៥ករណី ពោលគឺកើនឡើងពី១៨ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ។ នេះជា តួលេខឆ្លង កើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជាង៦សប្តាហ៍ ចុងក្រោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ៥ករណីក្នុងចំណោមករណីទាំងអស់ គឺជាការឆ្លងក្នុងសហគមន៍ ដែលក្នុងនោះមាន៣ករណី នៅខេត្ត Liaoning ភាគឦសាននិង ២ករណីនៅខេត្ត Anhui ភាគខាងកើត។ គួរបញ្ជាក់ថា ចំនួនសរុបនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនដីគោក គឺមាន ៩០,៨៨២ករណី ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺ ៤,៦៣៦នាក់ ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម