Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ត​ចែក​ម៉ាស​ជូន​បងប្អូន​កម្មករ​សំណង់​នៅក្នុង​បុរី​ជាង​៧០០​នាក់ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង ជា​អភិបាល​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​បាន​បន្ត​យក​ម៉ាស់​ទៅ​ចែកជូន​បងប្អូន​កម្មករ​សំណង់​នៅក្នុង​បុរី​ជាង​៧០០​នាក់ ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩។

កម្មករ​សំណង់​ជាង​៧០០​នាក់​នេះ ​ជា​កម្មករ​ដែល​បាន​នឹង​កំពុង​បំពេញការងារ​នៅក្នុង​បុរី​មួយ​កន្លែង ស្ថិតនៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ ដោយ​ក្នុង​កម្មករ​ម្នាក់​ទទួល​​បាន​ម៉ាស​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​២​បន្ទះ ដែល​ជា​ប្រភេទ​ម៉ាស​ដែល​អាច​បោក​ទឹកបាន​និង​ប្រើប្រាស់​បានយូរ​។

លោក​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើក​ឡើង​ថា ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​ឲ្យ​អាជ្ញាធរ​ប​ន្ត​ចែក​ម៉ាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​មិន​មាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាស​យកមកប្រើ​ប្រាស់​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩។

លោក​បញ្ជាក់​ដែរ​ថា កម្មករ​ដែល​ត្រូវ​ប្រគល់ជូន​នៅពេលនេះ ជា​កម្មករ​ក្រៅ​ប្រព័ន្ធ​ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​និង​ត្រូវតែ​ចែក​ម៉ាស​ជូន​ពួកគាត់។

លោក​បន្ត​ថា សម្ដេច​តេ​ជោ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ថា​ប្រជាពលរដ្ឋ​ក្រីក្រ​ឬ​មានទ្រព្យ​នោះទេ សំខាន់ ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ ពិសេស ក្នុងតំណាក់កាល​នេះ ជៀសអោយផុត​ជំងឺ​កូ​វីដ​-១៩។

គួរ​បញ្ជាក់​ថា តាមរយៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល សម្ដេច​តេ​ជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ បាន​ប្រគល់​ម៉ាស់​ក្រណាត់​ចំនួន​២​លាន​បន្ទះ ជូន​មក​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាស​យក​មក​ប្រើ​ប្រាស់ ខណៈ​ដែល​ជំងឺ​កូ​វីដ​-១៩​បាននឹងកំពុង​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ៕
ស្រី​រ័​ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម