ព័ត៌មានជាតិ
ផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងស្រុកថ្មគោល ត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិ
បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះធម្មជាតិខាងលើ បានបង្កឲ្យមានការប៉ះពាល់ខូចខាតប៉ើងដំបូលនិងជញ្ជាំងលំនៅឋានធំនិងតូចរបស់ប្រជាពលរដ្ឋ សរុបចំនួន៨ខ្នងផ្ទះ។
ឧបទ្ទវហេតុដែលបង្កឲ្យផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នង រងការខូចខាតនេះ បានកើតឡើងកាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្នុងតំបន់ភូមិទួលស្រុកថ្មគោល ខេត្តបាត់ដំបង។ ខណៈដែលមានភ្លៀងធ្លាក់១មេលាយឡំខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំងបណ្តាលឲ្យប៉ើងដំបូលនិងជញ្ជាំងលំនៅឋានធំនិងតូចរបស់ប្រជាពលរដ្ឋសរុបចំនួន៨ខ្នងផ្ទះ។ គ្រោះធម្មជាតិខាងលើ ដែលបានកើតឡើងជាបន្តបន្ទាប់ តាមរយៈអាកាសធាតុប្រែប្រួលខ្លាំងចំពោះមុខនេះ មន្ត្រីផ្នែកគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលឲ្យបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពដល់កូនចៅចៀសវាងមានគ្រោះថ្នាក់កើតឡើងណាមួយដោយយថាហេតុ។
បច្ចុប្បន្នផ្ទះពលរដ្ឋទាំងអស់ ដែលបានជួបឧបទ្ទវហេតុខាងលើអាជ្ញាធរមានសមត្ថកិច្ចកំពុងជួយជួសជុលឡើងវិញចំណែកផ្ទះ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរហើយគ្មានលទ្ធភាពជួសជុលអាជ្ញាធរមូលដ្ឋានក៏បានធ្វើរបាយការណ៍ដាក់ជូនរដ្ឋបាលស្រុកនិងខេត្ត ដើម្បីជួយសម្រាលទុក្ខនៅថ្ងៃក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ចុះបង្ក្រាបក្រុមអ្នកកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់អភិរក្សឃាត់ខ្លួនមនុស្ស៨នាក់
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង