Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំបង្ក្រាបរថយន្តដឹកកូនជ្រូក៨០ក្បាលពីប្រទេសវៀតណាម

បានផុស

នៅ

ត្បូងឃ្មុំ៖ សមត្ថកិច្ចខេត្តត្បូងឃ្មុំចុះបង្ក្រាបការនាំកូនជ្រូក៨០ក្បាលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រកព្រំដែនខេត្តត្បូងឃ្មុំ បើទោះបីការហាមឃាត់ការនាំចូលយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីគយ នៃការិយាល័យស្រោវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់០៦ ខេត្តត្បូងឃ្មុំ បានចុះស្ទាក់ចាប់រថយន្ត០១គ្រឿង។

តាមការបង្ហាញប្រាប់ពីកងកម្លាំងពេទ្យសត្វខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រថយន្តដឹកកូនជ្រូកមួយគ្រឿងនោះ ម៉ាកហីយ៉ាដាយ ពណ៍ស ពាក់ស្លាកលេខ  ព្រៃវែង 3A-1650 ដែលដឹកកូនជ្រូកចំនួន៨០ក្បាល ឆ្លងដែនមកចូលតាមច្រកព្រំដែនខេត្តត្បូងឃ្មុំទាំងយប់ រត់គេចចូលមកចម្ការកៅស៊ូនៅក្នុងភូមិសាស្ត្រស្រុកពញាក្រែក។

ប្រភពបានបន្ថែមទៀតថា ចំពោះការដឹកនាំតាមច្រកណាមួយមិនទាន់ដឹងនៅឡើយ ប៉ុន្តែកន្លងមកឈ្មួញអាចដឹកជញ្ជូនតាមច្រករបៀងតូចៗនៅក្នុងឃុំត្រពាំងថ្លុង និងឃុំម៉ឺនជ័យ នៃស្រុកពញាក្រែកជាដើម៕

អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម