Connect with us

ព័ត៌មានជាតិ

តុលាការ សម្រេចដោះលែង​កូន​ប្រសា​ឧកញ៉ា ហេង សៀ

បានផុស

នៅ

យោង​តាម​សេចក្តី​ថ្លែងការរបស់​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាស​ដោះលែង​បុគ្គលឈ្មោះ ឃន ឈុនតារា កូនប្រសារឧកញ៉ា ហេង សៀ និង​ឈ្មោះ​តាំង គឹមហៀង ក្រោយ​ការ​ស៊ើប​អង្កេត​ពីរ​ថ្ងៃ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​​ បុគ្គល​ឈ្មោះ ឃន ឈុនតារា មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​រូបភាព​អាសអាភាស​នោះ​​ទេ តែ​ទទួល​ស្គាល់​បានចែកចាយរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

យ៉ាងណាមិញ ​ឈ្មោះ ឃន ឈុនតារា និង​ឈ្មោះ​តាំង គឹមហៀង បានឆ្លើយ​សារភាពពិត​ជា​បាន​ជ្រើសរើសមនុស្សពីរ​នាក់គឺស្រី​ម្នាក់ និង​បុរស​ម្នាក់ ដែលមានលក្ខណៈភិនភាគ​ប្រហាក់ប្រហែល​កញ្ញា មាន​ ពេជ្រ​រីតា និង​ឈ្មោះ ហេង​ សៀ ដើម្បី​ថត​សម្តែង​ត្រាប់​អង្គហេតុនៃ​ជម្លោះ​ដែល​កើតមាន​ឡើង​រវាង​កញ្ញា មាន ពេជ្រ​រីតា និង​ឈ្មោះ​ហេង សៀ ក្នុង​រថយន្ត​កើតហេតុ​ពិតប្រាកដ​មែន តែ​មិនពាក់ព័ន្ធ​ការ​ថត​វីដេអូឃ្លីប​អាសអាភាស ឬរូបភាពអាសអាភាស ដែល​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​នោះ​ទេ។

បន្ទាប់ពីការ​ស៊ើប​អង្កេតស្រាវជ្រាវ​រួច​មក​ អយ្យការអមសាលា​ដំបូងរាជធានី​ភ្នំពេញ បាន​សម្រេច​ដោះលែងបុគ្គលឈ្មោះ ឃន ឈុនតារា កូនប្រសារឧកញ៉ា ហេង សៀ និង​ឈ្មោះ​តាំង គឹមហៀង និង​បន្ត​ស៊ើប​អង្កេត​ស្រាវជ្រាវ ប្រភពនៃ​ការ​ផលិត​រូបភាព​អាសអាភាស ដែល​បាន​ចែក​ចាយ​នៅលើ​បណ្តាញ​សង្គម នាំ​ឲ្យ​ប៉ះពាល់ដល់​ប្រពៃណីខ្មែរ សីលធម៌​សង្គម និង​សេចក្តីថ្លៃថ្នូររបស់ស្រ្តី ​ត្រូវ​នាំ​មក​​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ឈ្មោះ ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe និង​ត្រូវជាកូនប្រសា​ឧកញ៉ា ហេង សៀ ដែល​ជាអ្នកជំនួញដ៏​​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ប្រធានរដ្ឋឡាវ និងភរិយា នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា

ព័ត៌មានជាតិ៣១ នាទី មុន

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ សម្រុក​ទៅ​វិញ​តាម​ច្រក​ប៉ោយប៉ែត​មួយថ្ងៃ​ពី​៣​ទៅ​៤​ពាន់​នាក់ ​ក្រោយ​បុណ្យចូលឆ្នាំ​បាន​បញ្ចប់

នយោបាយ៣៤ នាទី មុន

លោក គង់ សភា នឹងក្លាយជាអ្នកនយោបាយប្រឆាំងទី១ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រតាមរយៈការជួយពីសម្តេច ហ៊ុន ម៉ាណែត

កីឡា២ ម៉ោង មុន

សប្ដាហ៍ទី៥ស្វាយរៀងខាប់នារី ក្រុមសសយក ស្រុករំដួល លត់ដៃគូ៩គ្រាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Toyota នៅ ជប៉ុន ប្រមូលរថយន្ត Prius ជុំវិញពិភពលោក ចាប់ពី​សេរ៊ីឆ្នាំ ២០២២ ឡើងទៅចូលរោងចក្រវិញ

Sokha Hotels

ព័ត៌មានពេញនិយម