ព័ត៌មានជាតិ
មន្ត្រីប្រធានច្រកទ្វារតំបន់ព្រំដែនម្នាក់ស្លាប់ ខណៈកំពុងហូបបបរសបានស្ទះបំពង់ខ្យល់
មន្ត្រីប្រធានច្រកទ្វារតំបន់ព្រំដែនម្នាក់ស្លាប់ នេះបើតាមលោក ស្រី វុទ្ធី អធិការនគរបាលស្តីទីស្រុកកំរៀង បានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅរំលងអធ្រាត្រថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចស្រុកកំរៀងខេត្តបាត់ដំបង។
ជនរងគ្រោះជាប្រធានច្រកទ្វារតំបន់ព្រំដែនសួនស៊ុំឋិត ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង គ្រាដែលជនរងគ្រោះកំពុងហូបបបរស ហើយក៏ស្ទះក្នុងបំពង់ខ្យល់បណ្តាលឲ្យស្លាប់តែម្តង។ ជនរងគ្រោះមានឈ្មោះ ចែត្រ សិថា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាអនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត និងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ តំបន់ព្រំដែនសួនស៊ុំប្រចាំស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងដែរថា សភាពចៃដន្យដូចគ្នានេះ ជនរងគ្រោះធ្លាប់ជួបម្តងរួចមកហើយ ប៉ុន្តែត្រូវគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។ រហូតដល់ថ្ងៃកើតហេតុចុងក្រោយនេះ ជនរងគ្រោះបានទៅហូបបបរជាមួយមិត្តភក្តិម្តងទៀត នៅក្នុងភូមិសាស្ត្រស្រុកកំរៀងមិនយូរប៉ុន្មាន ស្រាប់តែឈ្លក់បបរទំនងអាហារបានធ្លាក់ចូលក្នុងបំពង់ខ្យល់ បណ្តាលឲ្យស្ទះហើយត្រដរខ្យល់ភ្លាមៗ មិត្តភក្តិបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដល់ពាក់កណ្តាលផ្លូវក៏ផុតដង្ហើមស្លាប់តែម្តង។
ជុំវិញករណីខាងលើក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសពបានសន្និដ្ឋានថា បណ្តាលមកពីស្ទះបំពង់ខ្យល់ពិតប្រាកដរួច បានប្រគល់សាកសពជនរងគ្រោះទៅឲ្យសាច់ញាតិក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង