Connect with us

ព័ត៌មានជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​ចែក​អាវ​រងា​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​២

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចែក​អាវ​រងា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិភាគ​ទី​២ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាំមក​នូវ​ការ​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំងពីរ​តែង​យកចិត្តទុកដាក់​គិតគូរ​គ្រប់ពេលវេលា​អំពី​សុខទុក្ខ​របស់​បងប្អូន​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​របស់​ខ្លួន​យ៉ាង​អង់អាច​ក្លាហាន យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​យោធភូមិភាគ​ទី​២។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើ​ឲ្យ​កងកម្លាំង​ទាំងអស់​បន្ត​នូវ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះ​ម​ហ​ក្សត្រ និង​ការពារ​សុខសន្តិភាព​ដ៏​ស្រស់បំព្រង​ដែល​កំពុង​គ្រប់​ដណ្តប់​លើ​ប្រទេស​យើង​នាពេលនេះ ហើយ​ចូលរួម​ក្នុងការ​ទប់ស្កាត់​នូវ​រាល់​ការ​បំផុសបំផុល​អកុសល​នានា​ដែល​នាំមក​នូវ​អស្ថិរភាព និង​អសន្តិសុខ ពី​សំណាក់​អ្នកនយោបាយ​មួយចំនួន​ដែល​បន្ត​មហិច្ឆតា​ឥត​ឈប់ឈរ​ក្នុង​ការ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​សន្តិភាព អភិវឌ្ឍន៍ និង​សុខដុម​នី​យ​ភាព​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បន្ត​អនុវត្ត​តួនាទី​ចម្បង​ជា​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ទាំង​នៅក្នុង​ការ​ការពារ​បូរណភាព​ទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជា​នៅក្នុង​ការជួយ​សង្គ្រោះ​អំ​ឡុ​ង​ពេល​មាន​គ្រោះមហន្តរាយ​នានា ជាអាទិ៍​ពេលនេះ​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ក្លាយជា​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ និង​កាច​សាហាវ ដែល​ពិភពលោក​ទាំងមូល រួមទាំង​កម្ពុជា​យើង​កំពុង​ជួបប្រទះ​។ ដូច្នេះហើយ​សូម​បន្ត​នូវ​ការត្រៀម​ការពារ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ថែមទៀត​ចាប់តាំងពី​កម្រិត​បុគ្គល ក្រុម រហូតដល់​អង្គភាព និង​សហគមន៍​ទាំងមូល ដោយ​មិនត្រូវ​ព្រងើយកន្តើយ​សូម្បីតែ​ជាមួយនឹង​ជំងឺ​ផ្តាសាយ​ធម្មតា ដើម្បី​ភាព​ជោគជ័យ​ក្នុងការ​ហែល​ឆ្លង​នូវ​កាលៈទេសៈ​នេះ។

បើ​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចាប់តាំងពី​ជំងឺ​កូ​វីដ​-១៩ រីក​រាលដាល​លើ​ពិភពលោក​រយៈកាល​ជាង​១០​ខែ​កន្លងមក ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​គ្រប់គ្រង​នូវ​ស្ថានការណ៍​មិន​ឲ្យ​មានការ​ផ្ទុះ​រីក​រាលដាល​នៅ​ទូទាំងប្រទេស​ឡើយ​។ លទ្ធផល​ដែល​សម្រេចបាន​មកនេះ គឺ​ដោយសារ​ការដឹកនាំ​រប​ស់ សម្តេច​តេ​ជោ ជា​ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ​-១៩ រួមជាមួយ​ក្រសួងសុខាភិបាល ព្រមទាំង​ក្រសួង មន្ទីរ និង​អាជ្ញាធរ​គ្រប់​ស្ថាប័ន​ទូទាំង​រាជធានី ខេត្ត​ពាសពេញ​ផ្ទៃ​ប្រទេស ដែល​បាន​ចូលរួម​ជ្រោមជ្រែង សហការ ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល​ហ្មត់ចត់​នានា ដើម្បី​ធានា​នូវ​សេច​កី្ត​សុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង​រហូតដល់​ថ្ងៃនេះ​។ តែ​ទន្ទឹមនឹង​លទ្ធផល​ជា​វិជ្ជមាន​នេះ យើង​ក៏​មិនត្រូវ​ថយ​នូវ​ការប្រុងប្រយ័ត្ន ព្រោះ​ជម្ងឺ​នេះ​មិនទាន់​បាត់​រលត់​ពី​ផែនដី​នៅ​ឡើយ​ទេ ហើយ​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​កំពុងតែជួបប្រទះ​នូវ​ការរីក​រាលដាល​ទ្បើង​វិញ ដូច្នេះហើយ​ដើម្បី​រក្សា​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់ ស​មេ្ត​ច​តេ​ជោ លោក​បាន​អំពាវនាវ​អោយ​បន្ត​រឹតបន្តឹង​ការអនុវត្ត​នូវ​វិធាន​សុខាភិបាល​នានា​តាម​ទីកន្លែង​សាធារណៈ​ក៏ដូចជា​ឯកជន ហើយ​បន្ថែម​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ និង​ថែរក្សា​សុខភាព​អោយបាន​ល្អ​របស់​បុគ្គល ក៏ដូចជា​ក្រុម ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ។

លោក​បាន​អរគុណ និង​កោតសរសើរ​ដល់​កងក​ម្លាំ​ង​ប្រដាប់​អាវុធ​រប​ស់​យើង​ទាំងអស់​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​២ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​របស់​ខ្លួន​និង​បង្ហាញ​នូវ​ភាព​ម៉ឺងម៉ាត់​នៅក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព ការពារ​បូរណភាព​ទឹកដី និង​ការ​សហការ​ជាមួយ​ភាគី​មិត្ត ហើយក៏​បាន​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ហេតុការណ៍​នានា រួម​ទាំង​ដំណាក់កាល​នៃ​ការ​ការពារ​ការរីក​រា​ល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម