Connect with us

ព័ត៌មានជាតិ

អនុសាខា​ស្រុក២ ទទួល​បាន​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្ត​ព្រៃវែង​

បានផុស

នៅ

ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​ខេត្ត តំណាង ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត បាន​ដឹកនាំ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា អញ្ជើញ​ចុះ​ប្រគល់​មី​យើង និង​ទឹក​សុទ្ធ​បាភ្នំ ដល់​អនុ​សាខា​ចំនួន ២ គឺ​អនុសាខា​ស្រុក​ពារាំង និង​អនុសាខា​ស្រុក​ពោធិ៍​រៀង ដែល​ក្នុង​មួយ​អនុសាខា​ទទួលបាន​មី​យើង​ចំនួន ៣០​កេស និង​ទឹក​សុទ្ធ​បាភ្នំ​ចំនួន ១០០​កេស ដើម្បី​ចូលរួម​ជួយឧបត្ថម្ភ​ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងដំណាក់កាល​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍ បាន​នាំមក​នូវ​ក្តី​នឹករលឹក​ពី​សំណាក់​ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត ពិសេស​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ក្រុមការងារ​អនុសាខា​ស្រុក​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការងារ​មនុស្សធម៌​ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ជួប​ការលំបាក​នៅតាម​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​រាតត្បាត​ពាសពេញ​ពិភពលោក ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​។

​ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​លោក​ប្រធាន​អនុសាខា និង​សមាជិក សមាជិកា​អនុសាខា​ទាំងអស់​រក្សា​បន្ត​ផ្សព្វ ផ្សាយ​អោយ​ខ្លាំង​ជាង​មុន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ឲ្យ​ចេះ​ការពារ​ខ្លួន និង​បង្ការ​ពី​ការរីក​រាលដាល​ពី​ជំងឺ​កូ​វីដ​-១៩ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​កុំ ៣​ការពារ និង​២​ចូលរួម របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​មាន​ខ្លឹមសារ​អប់រំ​ដូចខាងក្រោម ៖ (៣​ការពារ​) ១- ពាក់​ម៉ាស​ ២- លាងដៃ​ ៣- គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ ឲ្យបាន​គ្រប់គ្នា នៅ​គ្រប់​ទីកន្លែង និង​អនុវត្ត​ឲ្យ​បាន​គ្រប់គ្នា​។

(៣​កុំ ) ១- កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល។​២- កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ។​ ៣- កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ពេល​ជួបគ្នា អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩ កុំ​ចេញ​ក្រៅ ឬ​កុំ​មក​កន្លែងធ្វើការ ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ ។

(២​ចូលរួម ) ១-​ចូលរួម ក្នុងយុទ្ធនាការ ទទួលវ៉ាក់សាំងប្រឆាំងកូ​វីដ ១៩។ ២-​ប្រើ​QR Code Stop COVID ដើម្បី​ទប់ស្កាត់​រោគរាតត្បាត។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ឧកញ៉ា អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា និង​គណៈកម្មាធិការ​សាខា បាន​ពិនិត្យ​ទៅលើ​វឌ្ឍនភាព​ការងារ​របស់​អនុសាខា​ស្រុក​ពោធិ៍​រៀង ឯកឧត្តម ឧកញ៉ា អនុប្រធាន​អចិន្ត្រៃយ៍ បាន​សរសើរ​ដល់​គណៈកម្មាធិការ​អនុសាខា​ស្រុក​ពោធិ៍​រៀង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ការងារ​មនុស្សធម៌​ឲ្យបាន​កាន់តែ​ប្រសើរ​។ នាឱកាស​នោះ សាខា​ខេត្ត បាន​ចូលរួម​បុណ្យ​គ្រួសារ​សព​ស្លាប់​ដោយសារ​រន្ទះបាញ់​ស្លាប់ ១​នាក់ នៅ​ភូមិ​ខ្សុំ​ជើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង បច្ច័យ​ចំនួន ៤០០,០០០​រៀល​៕

អត្ថបទ៖ ​សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម