ព័ត៌មានជាតិ
ផ្លូវបេតុងមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៦ឆ្ពោះទៅស្ពានលីយ៉ុងផាត់នឹងលេចចេញជារូបរាងនៅឆ្នាំ២០២២ខាងមុខ
ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែងសរុបជាង ៦២០០ម៉ែត្រ ទទឹង២០ម៉ែត្រ តភ្ជាប់ចេញពីផ្លូវជាតិលេខ៦រហូតដល់ចំណុចស្ពានលីយ៉ុងផាត់ គ្រោងនឹងបញ្ចប់ការស្ថាបនានៅឆ្នាំ២០២២ខាងមុខ ពោលគឺនឹងរួចរាល់ក្នុងរយៈពេលជាង១ឆ្នាំទៀត។
យោងតាមអ្នកភូមិព្រែកតាគង់ ផ្លូវបេតុងមួយខ្សែនេះតភ្ជាប់ចេញពីផ្លូវជាតិលេខ៦ ចាប់ពីភូមិព្រែកខ្វិត សង្កាត់ព្រែកលៀប ឆ្លងកាត់ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រហូតទៅដល់ចំណុចស្ពានលីយ៉ុងផាត់។
បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការត្រេកអរយ៉ាងខ្លាំង ដែលអាជ្ញាធរស្ថាបនាផ្លូវបេតុងនេះដើម្បីសំរួលដល់ការធ្វើដំណើររបស់ពួកគាត់។
លោក ប្រាក់ សំបូរ ដែលរស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រៀបរាប់ឲ្យដឹងថា គាត់រស់នៅភូមិនេះរាប់ឆ្នាំមកហើយមិនមានផ្លូវល្អសម្រាប់ធ្វើដំណើរនោះទេ រាល់ពេលធ្វើដំណើរទៅមកម្តងៗ មានការលំបាកណាស់ ពិបាកទាំងខែប្រាំង និងខែវស្សា ពីព្រោះថានៅពេលដែលខែវស្សាចូលមកដល់ម្តងៗ ដីមានសភាពស្អិត និងរអិលទៀតផង។
លោក ប្រាក់ សំបូរ បានបន្តថា ប៉ុន្តែរហូតមកដល់បច្ចុប្បន្នេះ គាត់លែងសូវលំបាកដូចកាលពីមុនទៀតហើយ ដោយបានអាជ្ញាធរសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ជាពិសេសសាលារាជធានីភ្នំពេញ យកចិត្តទុកដាក់ជួយកសាងផ្លូវបេតុងជាបន្តបន្ទាប់ជូនពួកគាត់ប្រើប្រាស់។
ផ្លូវបេតុងថ្មីមួយខ្សែ ដែលនឹងកើតចេញនាពេលឆាប់ៗនេះ ពីមុនគឺជាផ្លូវរទេះសម្រាប់ប្រជាកសិករដឹកជញ្ជូនផលស្រូវទៅលក់ ដោយមិនទាន់មានផ្លូវទាំងអស់នោះទេ។ ប៉ុន្តែ ដោយមានការចូលរួមពីអ្នកភូមិបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏បានបរិចាកដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគាត់ក្នុងការអភិវឌ្ឍន៍ជាផ្លូវដីសម្រាប់អ្នកដំណើរទៅមករាប់ឆ្នាំមកហើយ។
អត្ថបទ៖ រ៉ាវុទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ