Connect with us

ព័ត៌មានជាតិ

ក្រសួង​កសិកម្ម​ បំភ្លឺ​​ពី​រឿង​ឈើ​កម្រ​ជាង​២០០​តោន​ដឹក​​ពីកម្ពុជាទៅហុងកុង

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចេញ​សេចក្តី​បំភ្លឺ ក្រោយ​មានការ​ចេញ​ផ្សាយ​របាយការណ៍​ដែលគយ​ហុងកុង ​បាន​ចាប់ឃាត់​ឈើ​​ខុសច្បាប់ជាង ២០០ តោន ដឹក​ចេញពីកម្ពុជាទៅហុងកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើផេកហ្វេសបុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃនេះ​បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលបានរៀបចំបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែង ដល់ក្រុមហ៊ុនណាមួយសម្រាប់ធ្វើការនាំចេញ​ទៅ​ក្រៅប្រទេស ឬហុងកុងនោះឡើយ។ 

ក្រសួងកសិកម្មបានបន្ថែមទៀតថា ក្នុងករណីព័ត៌មានដែលគយហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជា បើជាការពិតមែននោះ គឺជាការនាំចេញឈើខុសច្បាប់ (រត់ពន្ធឈើខុសច្បាប់) ក្រសួងនឹងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងឡាយដើម្បីចាត់ការទៅតាមវិធានការផ្លូវច្បាប់។

ប៉ុន្មានថ្ងៃនេះ មានការ​ចុះផ្សព្វផ្សាយព័ត៌មានពី​គយហុងកុងបានរឹបអូសឈើចំនួន ៧កុងតីន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង ប្រហាក់ប្រហែល ១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក។   

ការចាប់ឃាត់ឈើនេះធ្វើឡើង នៅកន្លែងត្រួតពិនិត្យទំនិញគយ ក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាតឱ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម