Connect with us

ព័ត៌មានជាតិ

ព្រះតេជគុណ ឌួង ឆាយ លាចាកសិក្ខាបទទាំងអាឡោះអាល័យ

បានផុស

នៅ

ភ្នំពេញ ៖ ព្រះតេជគុណ​ ឌួង ឆាយ បាន លាចាក​សិក្ខាបទ​មក​ជា​ឃរាវាស​វិញ​ហើយ នា​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ​បើ​តាម​ការ​បង្ហោះ​តាម​បណ្ដាញ​ទំនាក់​ទំនង​ហ្វេសបុក​របស់​លោក​។

នៅ​ក្នុងហ្វេសបុក​របស់លោក បាន​សរសេរ​ថា ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បាន​លាចាក​សិក្ខាបទ​មក​ជា​ឃរាវាស​វិញ​ហើយ​ទាំង​ក្តី​អាឡោះអាល័យ​ជាទីបំផុត​។ សូម​អរ​ព្រះ​គុណ និង​អរគុណ​ចំពោះ​ព្រះ​គុណ​ម្ចាស់​គ្រប់​ព្រះអង្គ លោកយាយ លោកតា ពូ​មីង ពុក​ម៉ែ បងប្អូន​ទាំងឡាយ ដែល​តែងតែ​ស្រលាញ់​រាប់អាន និង​គាំទ្រ​ខ្ញុំព្រះករុណា ខ្ញុំបាទ​រហូតមក​។

សូម​អរ​ព្រះ​គុណ និង​អរគុណ ចំពោះ​ព្រះ​គុណ​ម្ចាស់​គ្រប់​ព្រះអង្គ លោក​អាចារ្យ គណៈកម្មការ វត្ត​មុនី​ប្រសិទ្ធី​វង្ស ជាពិសេស​ខ្ញុំព្រះករុណា​សូម​ថ្លែង​អំណរ​ព្រះករុណា​ទិ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេចព្រះ​ឧ​ត្ត​ម​វង្សា កិ​តិ្ត​បណ្ឌិត មួង រ៉ា (​លោក​ឪ​) សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ព្រះទ័យ​សណ្តោស​ប្រោស​ប្រទាន​ដល់​ខ្ញុំព្រះករុណា​បាន​ស្នាក់អាស្រ័យ​ក្នុងកំឡុងពេល​សាង​ផ្នួស គុណបំណាច់​ដ៏​ធំធេង​មួយ​នេះ ខ្ញុំព្រះករុណា​នឹង​ចងចាំ​ទុក​ក្នុង​បេះដូង​ជា​រៀងរហូត​។

​ជា​ចុងក្រោយ សូម​ប្រគេន​ពរ និង​ជូនពរ​បាន​រួច​ចាក​ផុត​ទុក្ខ​ទាំងពួង​គ្រប់ៗ​ព្រះអង្គ គ្រប់ៗ​គ្នា​ប្រកបដោយ​សេចក្តីសុខ​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​។

សូម​ឲ្យ​ពិភពលោក​ទាំងមូល ជាពិសេស​ប្រទេស​កម្ពុជា​បាន​រួច​ចាក​ផុត​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក្នុងពេល​ឆាប់​នេះ៕

ពី ៖ ឌួង ឆាយ​

កែ​សម្រួល​ដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម