Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ក្រុង​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​អនុវត្ត​វិធានការ​រដ្ឋបាល រើរុះ​តូប​លក់ដូរ​នៅ​ជួរ​ដើម​ស្រល់​មុខ​ផ្សារឆ្នាំង

បានផុស

នៅ

កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្ត​និង​ក្រុង​កំពង់ឆ្នាំង​នៅ​ថ្ងៃទី​១៧ ខែ​ឧស ភា​នេះ បាន​សហការ​ជាមួយ​សមត្ថ កិច្ច​ចម្រុះ ចុះ​អនុវត្ត​វិធានការ​រដ្ឋ​បាល​រើរុះ​តូប​លក់ដូរ​នៅ​ជួរ​ដើម​ស្រល់​មុខ​ផ្សារឆ្នាំង ក្នុង​ក្រុង​កំពង់ឆ្នាំង​ក្រោយពី​បាន​ផ្សព្វផ្សាយ​ជូនដំណឹង​អស់​រយៈ ពេល​៤ ថ្ងៃ​រួចមក ។ ជាក់ ស្តែង​ពេល​ឃើញ​អាជ្ញាធរខេត្ត​ក្រុង​និង សមត្ថកិច្ច​ចម្រុះ​ចុះមក​ច្រើន បែបនេះ ម្ចាស់​តូប​លក់ដូរ​នៅ​ជួរ​ដើម​ស្រល់​នៅ​ល្ងាច​ថ្ងៃទី​១៧ នេះ​បាន​ផ្អើល​នាំគ្នា​រុះរើ​តូប​ខ្លួនឯងបាន​ជាង ៩០ ភាគរយ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវ គោក​ខេត្តកំពង់ឆ្នាំង​ដែល​បានដាក់​កម្លាំង​បិទ​ចរាចរណ៍​តាមផ្លូវ​ជួរ​ដើម​ស្រល់​នៅមុខ​វត្ត​យាយ​ទេព នៅ​ល្ងាច​ថ្ងៃទី​១៧​នេះ ដើម្បី​ឲ្យ​កម្លាំងចម្រុះ​អនុវត្ត​វិធានការ​រដ្ឋបាល បានអោយដឹងថា នៅ​ល្ងាច​នេះ​គេ​ពិនិត្យឃើញ​មាន​វត្តមាន​លោក​អភិបាល ខេត្ត លោក​អភិបាលក្រុង​ចុះមក​ដឹកនាំ​ដោយផ្ទាល់​ក្នុងការ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ។

ដោយឡែក​អាជីវករ​លក់ដូរ​វិញ​ពេល​ឃើញ​វត្តមាន​លោក​អភិបាល ខេត្ត និង​លោក​អភិបាលក្រុង​ចុះ មក​ដឹកនាំ​បែបនេះ​ក៏​នាំ​ស្ម័គ្រចិត្ត​រុះ​រើស​តូប​លក់ដូរ​ដោយ ខ្លួនឯង​ជា បន្តបន្ទាប់។ ជា​មួយ​គ្នា​នេះដែរ​គេ​ក៏​ពិនិត្យ​ឃើញ​មាន​រថយន្ត​ដឹក​ដី​ប្រ មាណ ១០ គ្រឿង​បាន​ដឹក​ដី​យ៉ាង សកម្ម ចាក់​លុប​នៅតាម​ទីតាំង​តូប​ដែល​បាន​រុះរើ​នោះ​ចេញ​ភ្លាមៗ​ផងដែរ ដើម្បី​ធ្វើ​ទីទួល​សុវត្ថិភាព​ឱ្យ​បា ន​រួចរាល់​មុន​ទឹកទន្លេ​ឡើងទៅ​តាម​ផែន​ការដែល​បាន​ផ្សព្វផ្សាយ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​គិត​ត្រឹម​ម៉ោង ៥ ល្ងាច​ថ្ងៃទី​១៧ ខែឧសភា​នេះ តូប​លក់ដូរ​ប្រមាណ ៩០% បាន​រុះរើ​អស់ ។ ចំណែក​តូប​ប្រ មាណ ១០​ភាគរយ​ទៀត កំពុង​រុះរើ​ជា​បន្ត ដែល​អាច​នឹង​រុះរើ​អស់​នៅ​ថ្ងៃ ស្អែក​ទី​១៨ ខែឧសភា​នេះ។

ចំពោះ​ម្ចាស់​តូប​ដែល​មិនទាន់​រុះរើ​អស់​អាជ្ញាធរ​ណែនាំ​ផងដែរ​ថា បើ​ថ្ងៃស្អែក​រុះរើ​មិន​អស់​នោះទេ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ចាត់វិធានការ​រដ្ឋ បាល​រុះរើ​តូប​នេះ​ឲ្យ​អស់​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការបែកបាក់​ខូច ខាត​នោះឡើយ៕

ដោយ ៖ ​ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម