Connect with us

ព័ត៌មានជាតិ

រន្ទះបាញ់កុងទ័រភ្លើងក្នុងផ្ទះឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ២ ខ្នងនៅក្នុងស្រុកកំពង់ត្រឡាច

បានផុស

នៅ

ផ្ទះ​២​ខ្នង​រង​ការ​ខូច​ខាត​ក្នុង​នោះ​មាន​១​ខ្នង​បាន​ឆេះ​អស់​ទាំង​ស្រុង​និង​១​ខ្នង​ទៀត​ឆេះ​អស់​មួយ​ចំហៀង​ ដោយសារ​រន្ទះ​បាញ់​បណ្ដាល​ឱ្យ​ឆ្លង​ចរន្ត​អគ្គិសនី កាល​ពី​វេលា​ម៉ោង​០៣៖៣០ រសៀល​ថ្ងៃ ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ចក ឃុំ​ច្រេស ស្រុក​កំពង់ ត្រឡាច ខេត្ត​កំពង់​ឆ្នាំង។ ហេតុការណ៍នេះ មិន​បណ្តាល​ឱ្យ​មាន​ការ​​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​នគរ​បាល​បាន​ឱ្យ​ដឹង​ថា ផ្ទះទី១ទំហំ ៧ × ៩ ម៉ែត្រ ជញ្ជាំង​ឈើ ដំបូល​ស៊ីប្រូ ម្ចាស់​ផ្ទះ​ឈ្មោះ ប៉ែន សាវ៉េត ភេទស្រី អាយុ៥២ ឆ្នាំ បាន​ឆេះ​ទាំងស្រុង និង​ខូច​ខាត​​សម្ភារៈ​រួម​មាន:- ម៉ូតូ០១ គ្រឿង ស្រូវ២.៥តោន ម៉ាស៊ីនបូមទឹក០៣ គ្រឿង។ ចំណែកផ្ទះទី២មានទំហំ ៨ × ៦ ម៉ែត្រ ម្ចាស់​ផ្ទះ​ឈ្មោះ សោម ជន ជញ្ជាំង​ឈើ ដំបូល​ក្បឿង ឆេះ​អស់​មួយ ចំហៀង។

នៅ​ក្នុង​ហេតុ​ការណ៍​នេះ​សមត្ថកិច្ច​នគរបាល​ផ្នែក​អគ្គីភ័យ​ស្រុក​កំពង់ ត្រឡាច​បាន​សហការ​ជា​មួយ​ប្រ​ជា​ការ​ពារ​ភូមិ​ ចេញ​ជួយ​អន្តរាគមន៍​ដោយ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ទឹក​ចំនួន០១គ្រឿង​ទើប​រលត់​ទាំងស្រុង៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម