Connect with us

ព័ត៌មានជាតិ

តើ​បម្រាម​គោចរ​ អាច​នឹង​ដក​ចេញ​ដែរ​ឬទេ​នៅ​ថ្ងៃ​ស្អែក ខណៈ​តំបន់​ក្រហម នឹង​កាន់​តែ​រួម​តូច?

បានផុស

នៅ

គិតរហូតមកដល់ពេលនេះ បម្រាមគោចរនៅក្នុងរាជធានីភ្នំពេញដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ មានរយៈពេលជាងមួយខែកន្លះហើយ ខណៈតំបន់ក្រហមនឹងរួមកាន់តែតូចជាងមុន ហើយតំបន់លឿងមានលំហកាន់តែធំជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៩ ខែឧសភាខាងមុខ រាជរដ្ឋាភិបាលកម្ពុជានឹងចេញសេចក្ដីប្រកាស ថាតើបម្រាមគោចរនៅរាជធានីភ្នំពេញនឹងត្រូវបន្តទៀតឫយ៉ាងណា។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ថាតើយើងនឹងបន្តបម្រាមគោចរនេះទៀតឫយ៉ាងណា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។»

លោក ម៉េត មាសភក្ដី បានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅរាជធានីភ្នំពេញហាក់បានធូរស្បើយច្រើន ខណៈតំបន់ក្រហមបានរួមមកនៅទំហំកាន់តែតូច ហើយតំបន់លឿងមានលំហកាន់តែធំជាងមុន។

ជាមួយនឹងស្ថានភាពធូរស្បើយនៃការឆ្លងជំងឺកូវីដ១៩ អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩មកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារ ឬនៅតាមខុនដូរ ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃ១៩ ខែឧសភាខាងមុខនេះដើម្បីកាត់ផ្តាច់ឬសគល់ជំងឺកូវីដ-១៩ ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ឧសភានេះ។ លោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរធ្វើការណែនាំ និងផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់នូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្តបីកុំនិង៣ការពារ។

ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋានត្រូវតែទទួលខុសត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជៀសវាង ការនាំជំងឺកូវីដ-១៩ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើងសុខចិត្តឈឺចាប់នៅក្នុងមូលដ្ឋានរបស់យើង កុំឲ្យបន្តការឈឺចាប់ទៅមូលដ្ឋានគេផ្សេង។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់បម្រាមគោចរហាមមិនអោយប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់ចាប់ពីម៉ោង ៨យប់ ដល់ ៥ភ្លឺ តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១មកម្លេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម