Connect with us

ព័ត៌មានជាតិ

សាធារណរដ្ឋឆែកជ្រើសរើសកម្ពុជា​​ ជាប្រទេសអាទិភាព​​សម្រាប់ធ្វើជាដៃគូអភិវឌ្ឍ​

បានផុស

នៅ

កម្ពុជាត្រូវ​បានសាធារណរដ្ឋ​ឆែកជ្រើសរើសក្នុងចំណោមប្រទេសចំនួន៦ ជាប្រទេសអាទិភាពដៃគូអភិវឌ្ឍ។ នេះបើយោងតាម លោក កុយ គួង ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីជំនួបរវាង​លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ

លោ​កឯក​អគ្គរដ្ឋទូតបានសំដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដោយលោកអះអាងថា ជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកនឹងខិតខំពិនិត្យមើលដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះកាន់តែប្រសើរឡើងថែមទៀត។

​​ចំណែកលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាន​​អបអរសាទរ​ចំពោះលោក Martin Vávra  ដែលត្រូវបាន​តែងតាំងជាឯកអគ្គរដ្ឋទូតតែងតាំងថ្មី​ប្រចាំ​កម្ពុជា។ លោកមានប្រសាសន៍ថា លោកបានត្រៀម​លក្ខណៈ​​រួចហើយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយលោក​កឯក​អគ្គរដ្ឋទូត​ ដើម្បីឲ្យបេស​កម្ម​នេះ​​ទទួលបានជោគជ័យ។

សូមបញ្ជាក់ថា សាធារណរដ្ឋឆែក និងកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូត​កាលពីឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០១៣ សាធារណរដ្ឋឆែកបានបង្កើតស្ថានទូតនៅកម្ពុជា​។ ក្រោយរបប​ខ្មែរក្រហមបាន​ដួលរលំ សាធារណរដ្ឋ​ឆែក​បានផ្ដល់អាហារូបករណ៍ប្រមាណ៣២២​នាក់ ក្នុងរយៈពេល១០​ឆ្នាំ ហើយ​​បាន​បន្តផ្តល់អាហារូបករណ៍ ជាបន្តបន្ទាប់ទៀតដល់កម្ពុជា៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម