Connect with us

ព័ត៌មានជាតិ

មន្ទីរធ្វើតេស្តជំងឺកូវីដតែមួយគត់របស់ ហ្គាហ្សា ត្រូវ អ៊ីស្រាអែល វាយប្រហារខ្ទេចខ្ទី

បានផុស

នៅ

ក្រុមមន្រ្តីហាម៉ាស់បាននិយាយថា មន្ទីរពិសោធន៍ជំងឺកូវីដ-១៩ តែមួយគត់នៅជ្រោយហ្គាហ្សា លែងអាចធ្វើតេស្តបានទៀតហើយ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើគ្លីនិក Al-Rimal  ដែលជាគ្លីនិកធ្វើតេស្តកូវីដធំតែមួយគត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yousef Abu al-Rish អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកពេទ្យនៅក្រសួងបានរងរបួស ដោយខ្លះរងរបួសធ្ងន់។ មុនពេលផ្ទុះជម្លោះយោធារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលកាលពីសប្តាហ៍មុន អាជ្ញាធរនៅហ្គាហ្សាបានធ្វើតេស្តលើប្រជាជនជាមធ្យមប្រមាណ ១,៦០០នាក់ក្នុងមួយថ្ងៃ។

អត្រានៃការធ្វើតេស្តវិជ្ជមានគឺស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក គឺ២៨ភាគរយ ហើយមន្ទីរពេទ្យត្រូវហូរហៀរដោយអ្នកជំងឺ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា រហូតមកដល់ពេលនេះ តំបន់ដែលមានប្រជាជនជិត២លាននាក់មួយនេះ បានទទួលវ៉ាក់សាំងចំនួន១២២,០០០ដូស។

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Times of Israel

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម