Connect with us

ព័ត៌មានជាតិ

ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវអនុវត្ត​តាម​ការកំណត់​របស់​ច្បាប់ ករណី​មិន​អនុវត្តតាម​នោះទេ ត្រូវ​បិទ​ហាង​លែងឱ្យ​ដំណើរការ​អាជីវកម្ម

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ​ ៖ នេះ​ជាការ​លើក​ឡើង​របស់​ ឯកឧត្តម ឌី រ៉ា​ដូ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​ស្រុក​អន្លង់វែង​ពិភាក្សា​អំពី​ករណី​ម្ចាស់​ហាង​ក្លា​សិក​បើក​អាជីវកម្ម​ល្មើស​បំរាម​របស់​រដ្ឋបាល​ខេត្ត នៅ​សាល​ប្រជុំ​ធំ​សាលាស្រុក​អន្លង់វែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី លោក​លោកស្រី អភិបាលស្រុក ប្រធាន​មន្ទីរ​ទេសចរណ៍ អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ស្នងការ​រង​នគរបាល​ខេត្ត មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក អធិការរង​ស្រុក ម្ចាស់​ហាង​ក្លា​សិក និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។

បន្ទាប់ពី​បាន​ពិភាក្សា​គ្នា​មក អង្គប្រជុំ​សម្រេច​បាន​លទ្ធផល​ដូច​ខាង​ក្រោម ៖

១.​ម្ចាស់​ហាង​ក្លា​ស៊ីក​ធ្វើ​កិច្ចសន្យា​គោរព​តាម​ការកំណត់​របស់​ច្បាប់​និង​ការណែនាំ​របស់​ខេត្ត ករណី​លើក​ក្រោយ​ទៀត​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់

២.​អជ្ញាធរ​ត្រូវអនុវត្ត​គ្រប់​ម្ចាស់​អាជីវកម្ម​ទាំងអស់​មិន​លើកលែង​ហាង​ណាមួយ​នោះទេ​។​គ្រប់​ហាង​ទាំងអស់​ត្រូវ​អនុវត្តតាម​ការកំណត់​របស់​ច្បាប់​និង​ការណែនាំ​របស់​អាជ្ញាធរ ករណី​មិន​អនុវត្តតាម​ត្រូវ​បិទ​ហាង

៣.​អជ្ញាធរ​ស្រុក​អន្លង់វែង​ត្រូវ​ចុះ​អនុវត្ត​សេចក្តីសម្រេច​របស់​ខេត្ត​ដែល​ដាក់ចេញ​។

ព្រម​ជា​មួយ​គ្នា​នេះ ឯកឧត្ដម បាន​សង្កត់​ធ្ងន់​ថា គ្រប់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវតែ​អនុវត្ត​តាម​ការកំណត់​របស់​ច្បាប់ និង​ការណែនាំ​របស់​អាជ្ញាធរ ករណី​មិន​អនុវត្តតាម​នោះទេ ត្រូវ​បិទ​ហាង​លែងឱ្យ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​បន្តទៀត​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ក៏បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ មន្ទីរ អង្គភាព​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ឱ្យបាន​ហ្មត់ចត់ ដោយ​ការចុះអនុវត្ត អប់រំ​ណែ​នាំ​ឲ្យ​ពួកគាត់​បាន​យល់ដឹង​កាន់តែច្បាស់ និង​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ព្រោះថា​បច្ចុប្បន្ន​ជំងឺ​កូ​វីដ​១៩​នេះ នៅតែ​បន្ត​តាម​យាយី​ដល់​សុខភាព​របស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​រួម​ទាំង​ប្រទេស​យើង​ផងដែរ ដូច្នេះ​ត្រូវគោរព​ប្រតិបត្តិ​ឲ្យ​ខាង​តែ​បាន នូវ​វិធានការ ៣​កុំ និង ៣​ការពារ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣១ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម