Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ថា​ ការរក​ស៊ីរបរកាយខ្សាច់លក់​ក្នុងស្ទឹងស្រែង​បាន​រលូន​ដោយសារបាន​បង់លុយ​ឲ្យ​លោក​អភិបាលស្រុកភ្នំស្រុក​តាមរយៈលោកមេភូមិ

បានផុស

នៅ

​ប្រជាពលរដ្ឋ​រក​ស៊ីរបរកាយខ្សាច់លក់​ក្នុងស្ទឹងស្រែង​ បានលើកឡើងថា ការកាយខ្សាច់លក់​បាន​រលូន​រហូតមកដល់​សព្វថ្ងៃនេះ ​ដោយសារតែ​បាន​បង់លុយ​ជូន​លោក​អភិបាលស្រុក ភ្នំស្រុក​តាម​រយៈ លោកមេភូមិ ប៉ុន្តែសកម្មភាពអាជីវកម្មរបស់ពួក​ប្រជាពលរដ្ឋ​មានលក្ខណៈគ្រួសារប៉ុណ្ណោះ​ពុំមាន​ធំដុំ​នោះទេ​។

ពាក់ព័ន្ធករណីខាងលើពលរដ្ឋម្នាក់ឈ្មោះ ស៊ុន សី រស់នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក បាន​ប្រាប់ អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា​ ៨ឆ្នាំមកនេះ​ ប្រជាពលរដ្ឋ​បាន​ប្រក​បរបរកាយខ្សាច់ក្នុងស្ទឹងស្រែង​យក​ខ្សាច់​ទៅ​លក់​ដោយ ចូកប៉ែល​តែប៉ុណ្ដោះ ​ប៉ុន្តែ​២ឆ្នាំចុងក្រោយនេះ​ ប្រជាពលរដ្ឋ​បាន​បែកគំ​និត​ធ្វើ​ដោយ​ម៉ាស៊ីនតូចបូម និងមានត្រាក់ទ័រចូកឡើងឡានតូច​ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់ពលរដ្ឋ​ឲ្យ​ដឹងថា​ ស្ទឹងស្រែង កន្លែង​បូម​ខ្យាច់​នោះ​មានព្រំប្រទល់រវាង ខេត្ត​បន្ទាយ​មានជ័យ និងខេត្តសៀមរាប ជាតំបន់ដាច់​ស្រយាល៨០គម​ ដែលតំបន់​មានរ៉ែខ្សាច់ បូក ហើយអាចលក់បានតម្លៃ២ម៉ឺនរៀល​ក្នុង​១ម៉ែត្រគូប ហើយក្នុង១កន្លែងៗ នារដូវប្រាំងអាចបូម និង លក់បានពី១៥ទៅ២០គូប។ ក្នុង​នោះបាន​ចំណាយ​ទៅ​លើកម្មករ ថ្លៃប្រេង ថ្លៃសាហ្សើ ចូក និងថ្លៃផ្លូវ កាត់ដីគេ គឺមានតែចំណាយក្រៅដោយបង់ទៅលោកអភិបាលស្រុក ភ្នំស្រុក តាមរយៈលោកមេភូមិ ប៉ុណ្ណោះ ដោយក្នុង១កន្លែងត្រូវបង់៥០ម៉ឺនរៀល ក្នុងមួយរដូវ​មិនអាច​អត់​ឲ្យ​បានឡើយ​។ ចំណែក លោក អ៊ូ ស្រូច មេភូមិ​រង្វាន ​បាន​និយាយ​អះអាងថា របរបូមខ្សាច់ក្នុងស្ទឹងស្រែងរបស់អ្នកភូមិនេះ ជា លក្ខណៈ គ្រួសារទេ ហើយមានកន្លែង និងរណ្តៅបូមដោយម៉ាស៊ីនចំនួន១២កន្លែង ក្នុងនោះ២កន្លែង បូម ទៅខាងដីខេត្តសៀមរាប​ ក្នុងរដូវប្រាំងការលក់ខ្សាច់ចេញមាន១០ឡាន ដែលក្នុង១ឡានៗ អាច ដឹកបាន១៨ម៉ែត្រ​គីប​ ទន្ទឹមនោះ ក៏មានឡានភ្លៅ២ ឬយីឌុបចូលមកដឹកផងដែរ ។

លោកបន្តថា ចំពោះរបរបូមខ្សាច់នេះ គឺមានតែចំណាយផ្ទាល់ខ្លួន និងចំណាយបង់ជូនលោក អភិបាល​ស្រុក ភ្នំស្រុក ដោយលោកដើរប្រមូលហើយយកទៅបង់នៅសាលាស្រុកប៉ុណ្ណោះ គឺចំនួន ៥០ម៉ឺនរៀលក្នុង១កន្លែងៗ​។​
លោក អ៊ូ ស្រួច ក៏បានថ្លែងឲ្យដឹងដែរថា​ ការ​ខូច​ផ្លូវ​នោះ​ ដោយសារ​តែមាន​ឡាន​ដឹក​ខ្សាច់​ ឡាន​ដឹក​ទំនិញធុនធ្ងន់ ឡានធុនធំដឹកស្រូវ ដឹកដំឡូងយ៉ាងច្រើន ទើបធ្វើ​ឲ្យ​ខូចផ្លូវទាំងនោះ។

គួរបញ្ជាក់​ផងដែរ​ថា ​ក្រោយពី​ផ្លូវ​រង​ការខូចខាត​យ៉ាង​ដំណំនោះ​ លោក ​អ៊ុំ​ រាត្រី ​អភិបាលខេត្ត​បន្ទាយ​មានជ័យ ​បានចេញ​នូវ​បទបញ្ជាឲ្យ​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្ត​បន្ទាយមានជ័យ​ចុះ​ចាប់​រថយន្ត​បំផ្លាញ​ផ្លូវ​បាន​៤​គ្រឿង ​កន្លងមក​ក្នុងនោះ​ម្ចាស់​រថយន្ត​បាន​តវ៉ាថា​បានបង់លុយ ឲ្យ​លោក​អភិបាលស្រុក​ភ្នំស្រុក​អស់ហើយ​ ម្តេច​មក​ចាប់​ឡាន​គាត់​ទៀត​។

​លោក អ៊ុ រាត្រី​ បាន​ប្រាប់ថា​ ករណីដឹកខ្សាច់លើសទម្ងន់នៅភ្នំស្រុកនេះ ​បន្ទាប់ពី​កម្លាំង​ជំនាញ​បាន ស្រាវជ្រាវទៅ​ផ្លូវជនបទខាងលើ​ ពិតជា​មានការ​បំផ្លាញ​ដោយ​រថយន្ត​នោះ​លោកថា រឿងនេះ​វាពាក់​ព័ន្ធនឹងលោកអភិបាលស្រុក​យកលុយពីមេភូមិដែលចាំប្រមូលពីរណ្តៅដី និងឡានខ្សាច់ត្រូវតែ ចាត់ការ​តាមច្បាប់​។ ចំណែករឿង​ដ៏​ក្តៅ​នេះ​លោក យឹម សំណាង អភិបាលស្រុក ភ្នំស្រុក កំពុងតែ​បាចទឹក​ដាក់គ្នា​យក​ល្អ​តែ​រៀងខ្លួន​ថា ​ចាំមើល​រឿងនេះ​តើ​អ្នកណា​ជាប់​ពាក់ព័ន្ធ​ និង​ឃើញ​នៅពេល​ខាងមុខ​ជាមិនខាន​៕

អត្ដបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម