Connect with us

ព័ត៌មានជាតិ

ច្បាស់​ហើយ​បុរស​ម្នាក់​ផ្លោះ​របង​រត់​ចូល​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ បង្ក​ការភ្ញាក់ផ្អើល​ទាំង​យប់នោះ​គឺជា​ជន​បែក​ថ្នាំ​

បានផុស

នៅ

​ភ្នំពេញ ៖ ​បុរស​ម្នាក់​ដែល​បាន​សម្រុក​ផ្លោះ​របង​ចូលក្នុង​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុមគ្រូពេទ្យ​ដែល​ប្រចាំការ ក្នុង​មណ្ឌល និង​អ្នក​ជម្ងឺ​ទាំង​យប់នោះ​គឺជា​ជន​បែក​ថ្នាំ​សោះ​ពុំ​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ផ្សេង​ទៀត​ឡើយ​។ នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុម​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​បញ្ជាក់​ប្រាប់​មុននេះ​។

​សម​ត្ថកិច្ច​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​នៅ​យប់​មិញ​នេះ​គឺ​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត​រហូត​បាត់បង់​ស្មារតី (​បែក​ថ្នាំ​) បាន​សម្រុក​ផ្លោះ​របង​ចូលក្នុង​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ ក្នុង​មណ្ឌល ។ ភ្លាមៗ​នោះ កម្លាំង គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឈរជើង​ការពារ​នៅ​ទីតាំង​នោះ​ផ្ទាល់ នាំគ្នា​ដេញចាប់​បុរស​រូបនោះ រហូត​បានសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ ឃាត់ខ្លួន​ជនសង្ស័យ​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងសម័យ​កូ​វីដ​-១៩ ពិតជា​មានការ​លំបាក​ណាស់ ព្រោះ​សមត្ថកិច្ច​មិនអាច​ស្មាន​ដឹងថា ជនណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូ​វីដ​នោះឡើយ ហេតុ​ដូច្នេះហើយ​ដើម្បី​សុវត្ថិភាព​ដល់​កងកម្លាំង ដែល​អាច​ប្រឈម​ជាមួយ​ការឆ្លង​មេរោគ​គ្រប់​ជំហាន មុន​ពេល​ចូលចាប់​ជនណាម្នាក់ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ការពារ​មេរោគ​ផង ពាក់​កំបាំងមុខ​ផង ពាក់​ម៉ាស​ផង ពាក់​ស្រោមដៃ​ផង និង​ត្រូវ​ប្រើ​សម្ភារៈ​ជំនួយ​ក្នុងការ​ចាប់​ផង​ទើប​ហ៊ាន​ចូលចាប់​ជន​ទាំងនោះ​។ ចំណែក​សម្លៀកបំពាក់​ការពារ​មេរោគ​ដែល​បាន​ប្រើ​រួចហើយ មិនអាច​ប្រើ​ម្តងទៀត​បានទេ​គឺ​ត្រូវតែ​បោះចោល ដែលជា​ផលវិបាក មួយផ្នែក​បន្ថែមទៀត​។

​ជាក់ស្តែង​ដូច​បុរស​បែក​ថ្នាំ​ខាងលើ ដែលមាន​ឈ្មោះ វ៉ា អាយុ​៣១​ឆ្នាំ អាស័យដ្ឋាន​រស់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដេញចាប់​ដោយ​ប្រុងប្រយ័ត្ន និង​បាន​ពិនិត្យ សំណាក​ឃើញថា ពុំមាន​សញ្ញាណ​វិជ្ជមាន​កូ​វីដ​-១៩ ក៏បាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​កែប្រែ​ផ្តាច់​សារធាតុ​ញៀន ឱកាស​ខ្ញុំ តាម​ការណែនាំ​របស់​គ​ណៈ​បញ្ជា​ការឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​តែម្តង​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម