Connect with us

ព័ត៌មានជាតិ

ចុះបេះត្រកួនក្នុងប្រឡាយទឹកជ្រៅ បណ្ដាលឲ្យក្មេងស្រីអាយុ១២ឆ្នាំម្នាក់លង់ទឹកស្លាប់​

បានផុស

នៅ

​ក្មេងស្រី​ជំទង់​ម្នាក់​ចុះបេះ​ត្រកួនឈ្លក់ទឹកក្នុង​ប្រឡាយយកមក​ទុកស្ល​ហូប​​ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញ​នៅវេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២១ នៅ​ចំណុច​ខាងជើង​ភូមិ​ចម្ងាយ​ប្រហែល១០០​ម៉ែត្រ ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ខាន ស្រី​អ៊ីន ភេទ​ស្រី អាយុ​១២​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ នៅ​ម៉ោង​ជិត​១​រសៀលក្មេងស្រី​រងគ្រោះបាន​ចេញ​ពីផ្ទះ​ទៅ​បេះ​ត្រកួន​ឈ្លក់ទឹក​ក្នុង​ប្រឡាយ​យកមក​ស្ល ពេល​កំពុងតែ​បេះ​នោះ​ ប្រហែល​ក្មេងស្រី​ធ្លាក់​ទៅ​កន្លែង​ទឹក​ជ្រៅ​ ដោយសារ​មិនចេះ​ហែល​ទឹក ទើប​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​។

​ក្រោយពី​កើតហេតុ​ហើយ​ប្រជាពលរដ្ឋ​ប្រទះ​ឃើ​ញ​សព​ក្នុង​ប្រឡាយ​ក៏​ស្រង់​មក​ដាក់​លើគោក​ដោយ​សារ​តែ​សព​មានសភា​ពនៅ​ទន់​ ក្រុមគ្រួសារ​ដឹកបញ្ជូន​មក​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ដើ​ម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួ​យស​ង្រោះ តែ​ក្មេងស្រី​នោះ​ត្រូវបាន​ស្លាប់​បាត់ទៅ​ហើយ​។​សព​ត្រូវបាន​ក្រុមគ្រួសារ​យក​មក​ផ្ទះ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម