Connect with us

ព័ត៌មានជាតិ

ក្រុងបូកគោទើប​បង្កើតថ្មី ឈាន​ទៅ​​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអភិវឌ្ឍក្រុង

បានផុស

នៅ


បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ​របស់គណបក្សនយោបាយចំនួន៤ នៅរសៀលថ្ងៃទី១៨ ខែឧសភា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល នៃការចាប់ឆ្នោតលំដាប់លេខរៀង ដែលគណបក្សនយោបាយនីមួយៗទទួលបានគឺ
ទី១-  គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១
ទី២-  គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២
ទី៣-  គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣
ទី៤-  គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤

បើតាម គ.ជ.ប បានឲ្យដឹងថា ការកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ហើយជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់​បាន​ដោយងាយនូវលេខរៀង និងឈ្មោះគណបក្សនយោបាយដែលគាត់ស្រលាញ់ពេញចិត្ត។

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចាប់ឆ្នោតរួចហើយ ក្នុងរយៈពេលយ៉ាងតិច៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត យោងតាមមាត្រា ២៦ នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា៕

រាជរដ្ឋាភិបាល​ថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពតដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា ក្រុងបូកគោ មានសង្កាត់ចំនួន៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក ។

អត្ថបទ៖ កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម