Connect with us

ព័ត៌មានជាតិ

៤ ខែដើមឆ្នាំនេះបាតុភូតរន្ទះបាញ់ បណ្តាលឱ្យមនុស្សជាង​២០នាក់ស្លាប់ និងរបួស

បានផុស

នៅ

នៅ​ក្នុង​រយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​២០២១​មាន​បាតុភូត​​រន្ទះបាញ់​បាន​កើត​ឡើង​ចំនួន​២៤​លើក​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៨​នាក់​និង​រង​របួស​ចំនួន៦​នាក់ ​និង​ងាប់​គោក្របី​ចំនួន១៩ក្បាល។ តួ​លេខ​នេះ​មាន​ការ​កើន​ឡើង​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២០ កើត​ឡើង​ចំនួន​១៣​ លើក​និង​ស្លាប់​មនុស្ស​៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយបាន​ឱ្យ​ដឹង​ថា​ការ​កើត​ឡើង​នៅ​ក្នុង​ខែ​មេសា​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​១៧​លើក​ក្នុង​ចំណោម​បាតុភូត​រន្ទះបាញ់​សរុប​ចំនួន​២៤លើក​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន១០រួម​មាន ខេត្ត​ស្វាយរៀង​ ព្រៃវែង ​មណ្ឌលគីរី​ កំពង់​ចាម​ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ​ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន១៤នាក់​រង​របួស​៥នាក់​និង​ងាប់​គោក្របី​ចំនួន១១ក្បាល។

ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឱ្យ​ដឹង​ថា​កម្ពុជា​កំពុង​ទទួល​រងឥទ្ធិពល​ Newtral ដែល​ជា​បាតុភូត​អន្តរកាល​ចន្លោះ​រវាង​បាតុភូត​Elnino(ក្តៅ)​និងlanina( ត្រជាក់)​ហើយ​រដូវវស្សា​នឹងចូល​មកដល់​នៅសប្តាហ៍​ទីមួយ​នៃខែឧសភា​ជាមួយនឹងបរិមាណ​ទឹកភ្លៀងដែលធ្លាក់​រាយ​ប៉ាយដែលអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនិងអាចមិនមានកូនរដូវប្រាំង៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម