Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ​បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩

បានផុស

នៅ

​​លោក ជា ពិសី ​​អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើយុទ្ធនាការផ្សព្វផ្សាយ​បង្កាទប់ស្កាត់​ជំងឺកូវីដ-១៩ តាមបណ្ដាភូមិ សង្កាត់ ជាលើកទី២ ។
 
​នៅក្នុងពិធីជួបជុំ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា យុទ្ធនាការ​នេះ ធ្វើឡើងតាមបណ្តាសាមីសង្កាត់ទាំង៧ ដោយចាក់មេក្រូ ផ្សព្វផ្សាយ តាមរយៈម៉ូតូកង់បី​ចល័ត ព្រម​ទាំង​មានបិត និងចែកខិតប័ណ្ណអប់រំផ្សេងៗទាក់ទងនឹងការបង្ការការពារជំងឺកូវីដ-១៩ នៅតាម​មូលដ្ឋានទី​ប្រ​ជុំជន ផ្សារ និងសហគមន៍នានា ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេលចេញ​ដំណើរ​យុទ្ធនាការ​ លោក​ ជា ពិសី  អភិបាល​ខណ្ឌ បាន​លើកឡើងថា យើងត្រូវណែ​នាំឲ្យប្រ​ជាពលរដ្ឋក្នុង​សហគមន៍ ក៏ដូចជាក្នុង​មូលដ្ឋាន លាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សា​គម្លាត​សុវត្ថិ​ភាព បើមានការសង្ស័យត្រូវទាក់ទងទៅក្រសួងសុខាភិបាល​។
 
លោកបន្តថា កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ កូវីដ-១៩ ​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវយកចិត្តទុកដាក់បន្តទៀត ព្រោះកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់នៅ​ឡើយ​ទេ ៕ 
 
អត្ថបទ ៖ ឌីរៀ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម