Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បង្ក្រាបអាល់កុល​ក្លែងក្លាយជាបន្តបន្ទាប់រឹបអូសបានចំនួន៤០,៦២៥​លីត្រ ស្មើនឹង​ជាង​៤០​តោន​

បានផុស

នៅ

មន្ត្រីនៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា​ ក​.​ប​.​ប នៅអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ បានបង្ក្រាបការនាំចូល​ និងលក់​ចែក​ចាយទឹកអាល់កុលក្លែងក្លាយ នៅតាមបណ្ដារាជធានី ខេត្តមួយចំនួនសរុប ៤០,៦២៥​លីត្រ ស្មើនឹង​ជាង​៤០​តោន គិតត្រឹមថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា ទីតាំង​លក់​អាល់កុលក្លែងក្លាយតាមOnline មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ ត្រូវបាន​មន្ត្រី នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា​ ក​.​ប​.​ប​. ធ្វើការចុះបង្ក្រាប រឹបអូសបានទឹកអាល់កុល​ក្លែងក្លាយចំនួន​១៨៣​កាន ស្មើនឹង៥,៤៩០​លីត្រ កាលពីថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញនេះ ដោយធ្វើឡើង​តាមរយៈ​រូប​ភាព​ការបញ្ជាទិញ​អាល់កុល ដែល​ដាក់លក់​លើ​បណ្តាញ​សង្គម Facebook យកមក​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​. វិភាគ​រកសារ​ធាតុ​មេ​តា​ណុល ដែល​ក្លែងបន្លំ​ជា​អាល់កុល ដើម្បី​កំណត់​អត្តសញ្ញាណ និង​ឈានដល់​ការបង្ក្រាប​។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូមកុំ​យក​សារធាតុ​មេ​តា​ណុល​បន្លំ​ជា​អាល់​កុល​លក់​ជូន​ប្រជាពលរដ្ឋ ព្រោះ​សកម្មភាព​នេះ មិន​ត្រឹមតែ​មិនអាច​ទប់ស្កាត់​ការចម្លង​មេរោគ ឬ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​ដល់​ការ​ប្រឈម​ចំពោះ​ច្បាប់​ដល់​ខ្លួន​ថែម​ទៀតផង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម