Connect with us

ព័ត៌មានជាតិ

ទិវា​ជាតិ​នៃ​ការ​ចងចាំ៖សម្តេច​តេជោ ហ៊ុន សែន ឱ្យជនរួមជាតិចូលរួមការពារសន្តិភាព ដើម្បីកសាងសង្គមឱ្យរីកចម្រើន

បានផុស

នៅ

​នៅ​ថ្ងៃ​ទី​២០ ខែ​ឧស​ភា​នេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​ដែល​ជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ចងចាំ​មិន​អាច​បំភ្លេច​បាន ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ ឬហៅ​ថា​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែល​ជារបប​ដ៏ឃោរ​ឃៅ និង​ខ្មៅ​ងងឹត។ ទិវា​នេះ ជា​ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ជាង​៣លាននាក់ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើន​លើស​លប់​បាន​ដឹង​ និង​បាន​យល់​ច្បាស់ អំពីរឿង​រ៉ាវសោក​នាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរ​បានឆ្លងកាត់ជិត​៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញ​ពី​ទី​លំ​នៅ​របស់​ខ្លួនដោយបង្ខំ និង​ការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។

សម្ដេចតេជោ បានថ្លែងទៀតថា មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

យ៉ាងណាក៏ដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី អំពាវ​នាវ​ដល់​ជន​រួមជាតិឱ្យចូលរួមថែរក្សា​ការពារ​សន្តិភាពឱ្យបានគង់វង្ស ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម