Connect with us

ព័ត៌មានជាតិ

កំពុង​កើត​ជម្លោះ​ជាមួយ​ឧកញ៉ា ហេង សៀ ​គណនី​ហ្វេសបុក កញ្ញាមាន ពេជ្ររីតា ត្រូវ​គេហេកយកទៅ​ប្រើប្រាស់

បានផុស

នៅ

​លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា គណនី​ហ្វេសបុក​របស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ត្រូវបានជនអនាមិកលួច​ហេក​យកទៅគ្រប់គ្រង ក្នុងពេល​ដែល​នាង​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​បណ្តឹង​របស់​ឧកញ៉ា ហេង សៀុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវី​ដែល​បាន​ចូល​ខ្លួន​ការពារក្តី​ឲ្យ​ពិធីការិនី​រូប​នេះបាន​ប្រាប់​ថា តាំងពីថ្ងៃនគរបាល​ឃាត់​ខ្លួន ពិធីការិនី​រូប​នេះ​មិន​បានប្រើប្រាស់​ហ្វេស​បុក​នោះទេ ដោយសារទូរសព្ទរបស់នាង​ស្ថិតនៅក្នុងដៃរបស់នគរបាលនិងតុលាការ ទើបតែយប់ម្សិលមិញ​​ បាន​ចូល​​អនឡាញ បើក​គណនី​ហ្វេសបុកចូលលែងបាន​ដោយសារ Username និង លេខសម្ងាត់​ត្រូវបានគេលួច និងដូរលេខកូដថ្មី។

គួរ​បញ្ជាក់ថា ​ពិធីការិនី​កញ្ញា​មាន ពេជ្ររីតា ​ត្រូវ​បានតុលាការ​​ដោះលែង​ឲ្យនៅក្រៅឃុំ ក្រោយ​មាន​អន្តរាគមន៍​ពី​លោកគី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ។

រឿងក្តីនេះ​តុលាការ​នៅ​តែ​បន្ត​ដំណើរការ​ស្រាវជ្រាវ​​ ខណៈ​ឧកញ៉ា ហេង សៀ ដែលជា​ដើមបណ្តឹង​មិន​ទាន់​ចូល​បំភ្លឺ​នៅ​ឡើយ ដោយសារ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ។

សំណុ​ំ​រឿងកើត​ពី​ជម្លោះ​លួច​ទូរសព្ទ និង​បង្ក​របួស​ស្នាម ក៏មាន​ជាប់​ពាក់ព័ន្ធ​ដល់​កូន​និង​កូនប្រសារ​របស់ឧកញ៉ា ហេង សៀ ក្រោយ​សមត្ថកិច្ច​ស្រាវជ្រាវ​បាន​ប្រឌិត​រឿង​ហេតុ​ជម្លោះ ដើម្បី​ការពារ​ដល់​ឪពុកនិង​ឪពុកក្មេក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៣ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម