Connect with us

ព័ត៌មានជាតិ

មុន​ប៉ុន្មានថ្ងៃ​ ប្រាប់​ឪពុកម្តាយ​​ចង់​ប្តឹង​ប៉ូលីស ស្រាប់​តែ​ថ្ងៃ​ត្រង់​សម្រេចចិត្តចង.ក សម្លាប់ខ្លួន​

បានផុស

នៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ថ្ងៃទី២០ខែឧសភា ត្រង់ចំណុចបន្ទប់ជួលភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលដាច់ចិត្តចងក សម្លាប់ខ្លួននេះមានឈ្មោះ លីន សេរីសម្បតិ ភេទប្រុសអាយុ៣៤ឆ្នាំធ្លាប់មានប្រពន្ធកូនមួយ ប៉ុន្តែបានលែងលះគ្នាជាយូរមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីក្រុមគ្រួសារបុរសរងគ្រោះ មុនពេលកើតហេតុវេលាម៉ោង១១ថ្ងៃត្រង់នេះ ប្អូនស្រីសពបានយកបាយទៅឲ្យបងប្រុសដែលជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងក្នុងភូមិកើតហេតុ​ខាងលើ។ លុះពេលស្រែកឲ្យបើកទ្វារបន្ទប់មិន​ឮ​ជនរងគ្រោះ​ឆ្លើយតប ក៏ច្រានទ្វារអើតមើលទៅក្នុងឃើញសម្លៀកបំពាក់រុះរើពេញលើគ្រែ ហើយងាកទៅទ្វារដែកឃើញ​ជនរងគ្រោះ​ចងក ជាប់ទៅនឹងចំរឹងដែកស្លាប់បាត់ទៅហើយ។

ប្អូនស្រីសពបន្តថា កាលពីយប់ថ្ងៃទី១៩ខែឧសភានេះ បុសរងគ្រោះបានឲ្យឪពុកម្តាយជូនទៅទីស្នាក់ការនគរបាលប៉ុស្តិដើម្បីដាក់ពាក្យបណ្តឹងពីដំណើរឿងគេវាយ​ខ្លួន។ ប៉ុន្តែឪពុកម្តាយបានសម្របសម្រួលថាចាំស្អែកព្រឹកទៅ។

ចំណែកជនរងគ្រោះ ចេះតែចង់ទៅប្តឹងហើយប្រាប់ទៅឪពុកម្តាយ ថាកុំស្តាយក្រោយពេលដែលខ្លួនចងក សម្លាប់ខ្លួនហើយ​នោះ។ លុះវេលាថ្ងៃត្រង់ពេល ដែលប្អូនយកបាយមកឲ្យដូចរាល់ដង ក៏ស្រាប់តែជនរងគ្រោះចងក សម្លាប់ខ្លួនបាត់ទៅហើយ។

តាមប្រភពពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះចងក សម្លាប់ខ្លួនរួចមកលោកក៏បានរាយការណ៍ទៅគ្រូពេទ្យឲ្យចុះមកយកសំណាកសព គឺឃើញថាសពពុំមានវីជ្ជមានកូវីដ១៩នោះទេ។ ដូច្នេះអាជ្ញាធរបានសម្រេចឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីចុះ។

គួរបញ្ជាក់ថាជនរងគ្រោះជាមនុស្សញៀនល្បែង នឹងផឹកស្រាជាប្រចាំ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម