ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​ការ​ពិសារ​ស្រាស​ស្រាថ្នាំ​ដែល​ផលិត​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​ការ​ពិសារ​ស្រាស​ស្រាថ្នាំ​ដែល​ផលិត​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​ការ​ពិសារ​ស្រា​ស​ស្រាថ្នាំ​ដែល​ផលិត​ដោយ​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នឹង​ឈាន​ដល់​ស្លាប់​បាត់បង់​អាយុជីវិត​ថែមទៀត​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មាននៅ​ភូមិ​តា​ស្គរ​និង​ភូមិ​ក្តី​កណ្តាល​ឃុំ​សារិកាកែវ​ ស្រុក​ល្វាឯម​ខេត្តកណ្តាល​ចំនួន​១២​នាក់​ បាន​ស្លាប់​ដោយសារ​ពុល​ស្រាស​ស្រាថ្នាំ​និង​៩​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​បណ្តាលមកពី​ការបរិភោគ​ស្រាស​និង​ស្រាថ្នាំ​ដែលមាន​សារធាតុ​មេ​តា​ណុល​លើស​កម្រិត​។

យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃទី​២០​ឧសភា​នេះ​បាន​ឲ្យ​ដឹង​ថា ​ផ្អែក​តាម​លទ្ធផល​មន្ទីរ​ដែ​ល​ទទួលបាន​សំណាក​ស្រា​ចំនួន​៣៨​សំណាក​ក្នុងនោះ​ស្រាថ្នាំ​ចំនួន​១៥​សំណាក​និង​ស្រាស​ចំនួន​១៣​សំណាក​ ដែល​មាន​សារធាតុ​មេ​តា​ណុល​លើស​កម្រិត​ធំ​ជាង​០,៥​ភាគរយ​មាន​ចំនួន​២០​សំណាក​អាចធ្វើ​ឲ្យ​ពុល​ខណៈ​កម្រិត​មិន​ពុល​វិញ​មាន​មិន​លើសពី​០,១​ភាគរយ​ឡើយ​។

​បើ​តាម​ក្រសួងសុខាភិបាល​សន្និដ្ឋាន​ថា ​ហេតុការណ៍​ស្លាប់​នៅ​ភូមិ​ទាំងពីរ​ខាងលើ​បានកើត​ឡើង​ដោយសារ​ពួកគាត់​បាន​ពិសា​ស្រាស ​ឬ ​ស្រាថ្នាំ​ដែល​មាន​សារធាតុ​មេ​តា​ណុល​ខ្ពស់​បញ្ជាក់​តាម​លទ្ធផល​បានមកពី​មន្ទីរពិសោធន៍​ហើយ​នា​ពេល​កន្លងមក​ក៏មាន​ករណី​ពុល​ស្រាស​ឬ​ស្រាថ្នាំ​ពេល​ពីមុនៗ​មក​ច្រើន​ដង​មក​ដែរ​។

ក្រសួង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ពិសារ​ស្រាស​ស្រាថ្នាំ​ដែល​ផលិត​ដោយ​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ​ពិសេស​ស្រា​ដែល​យក​មេ​តា​ណុល​មក​លាយ​។

ក្រសួង​បាន​បន្ត​ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ពិសា​ស្រាស ​ឬ ​ស្រាថ្នាំ​ទាំងនោះ​ទៀត​នោះ​នឹង​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៅជា​ឈឺ​ឬ​អាច​បាត់​បង់ជីវិត​ព្រោះថា​ការ​ពិសារ​ស្រា​ដែលមាន​សារធាតុ​មេ​ណា​ណុល​លើស​កម្រិត​នេះ​ធ្វើ​ឲ្យ​អ្នក​ពិសារ​មាន​រោគសញ្ញា​ដូចជា​ឈឺក្បាល​ក្អួត​ឈឺពោះ​វិលមុខ​ស្រវាំងភ្នែក​សន្លប់​ប្រកាច់​ពិបាក​ដកដង្ហើម​និង​អ្នកខ្លះ​មាន​សភាព​ឡេះឡះ​ថប់ដង្ហើម​ណែន​ទ្រូង​ពិបាក​ដកដង្ហើម​រីក​ប្រ​ស្រី​ភ្នែក​សន្លឹម​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​មន្ត្រី​សុខាភិបាល​ធ្លាប់បាន​ក្រើនរំលឹក​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការបរិភោគ​ស្រាស​ ឬ​ ស្រាថ្នាំ​ពិសេស​ប្រជាពល​រដ្ឋ​នៅ​តាម​តំបន់​ជនបទ​ត្រូវ​មើល​ប្រភព​ផលិត​ឲ្យ​បាន​ច្បាស់លាស់​និង​មានការ​ទទួលស្គាល់​ពី​មន្ត្រី​ជំនាញ​ត្រឹមត្រូវ​ជា​មុន​សិន​មុន​ទិញ​ស្រាស​ ឬ​ ស្រាថ្នាំ​មក​បរិភោគ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ពុល​ស្រា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឬ​អាយុជីវិត​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ការ​ទទួល​ទាន​ស្រាស​ស្រាថ្នាំ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​នោះ​អាចធ្វើ​ឲ្យ​អ្នក​បរិភោគ​ពុល​ស្រា​បាន​ដោយសារតែ​នៅក្នុង​ស្រា​នោះ​មាន​ដាក់​សារជាតិ​មេ​តា​ណុល​ខ្ពស់​ជា​សារធាតុ​ម្យ៉ាង​ធ្វើ​ឲ្យ​ស្រា​ខ្លាំង​។

​លោក​រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ថា ​ករណី​ពុល​ស្រាស​ ឬ​ ស្រាថ្នាំ​កន្លងមក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ គឺ​បណ្តាល​មក​ពី​សារធាតុ​មេ​តា​ណុល​ខ្ពស់​ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ង​ងឹ​ង​ភ្នែក​សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម​និង​អាច​វិវត្តន៍​ទៅ​ស្លាប់​បាន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៨ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩៩ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services