Connect with us

ព័ត៌មានជាតិ

ពិធី​ការិនី​ មាន ពេជ្រ​រីតា ព្រឹកមិញនេះ​ បាន​ចូល​បំភ្លឺ​នៅ​តុលាការ លើ​សំណុំ​រឿង​បណ្តឹង​ឧកញ៉ា ហេង សៀ

បានផុស

នៅ

ពិធី​ការិនី​ មាន ពេជ្រ​រីតា ​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ព្រឹកមិញ​នេះ លើ​បណ្តឹង​របស់​ឧកញ៉ាហេង សៀ ជុំវិញ​បទ​ល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ការ​បង្ក​របួស​ស្នាម​។

តាម​រយៈ​ការ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ ពិធីការិនី​រូប​នេះ​បាន​រៀបរាប់​នៅ​​ថ្ងៃ​កើត​ហេតុ​ថា នៅរសៀលថ្ងៃទី០៤ ខែ​ឧសភា ឆ្នាំ ២០២១ ​ឈ្មោះ ហេង សៀ បាន​ខល​មក​នាង​ថា​មាន​អំណោយ​ចែក​ជូន ហើយ​សួរ​រក​ផ្ទះ​ដើម្បី​មក​ជួប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ពិធីការិនី​រូប​នេះ​បន្ត​ថា នៅ​ពេល​ជួប​គ្នា​ឈ្មោះ ហេង សៀ បានទទូចហៅឲ្យនាង​ឡើង​ជិះរថយន្ត​ជាមួយម្តង​ហើយ​ម្តង​ទៀត ហើយ​ក៏​ថា​មាន​រឿង​ការងារ​ជជែក​ជាមួយ​ផង​ដែរ។ ដោយសារ​គិត​ថា​ជា​រឿង​ការងារ​ដែរ​នោះ នាង​ក៏​ព្រម​ឡើង​ជិះរថយន្ត​​ជាមួយ។ តែ​ពេល​ចូល​អង្គុយ​ក្នុង​រថយន្ត​ ឈ្មោះ ហេង សៀ បាន​បើករថយន្ត​ចេញ ហើយ​ចាប់ផ្តើម​និយាយ​ពាក្យ​មិន​សមរម្យ ថា​ចង់​រួមភេទ​ជាមួយ​នាង ហើយថែមទាំងលូកលាន់ ​គំរាម​ថា​មាន​អាវុធទៀត​ផង។ ដោយអារម្មណ៍តក់ស្លុត វិលវល់ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច គឺដឹងតែប្រុងប្រៀបការពារខ្លួន ទប់ស្កាត់មិនឱ្យគាត់លូកលាន់បាន។ ដោយ​​ឈ្មោះ ហេង សៀ បន្តបំពានកាន់តែខ្លាំងមកលើរាងកាយ នាង​បានស្រវេស្រវាយកកាំបិតពីក្នុងកាបូប មកក្រវាសចុះក្រវាសឡើង បំណងការពារ​ខ្លួន​ពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ។

ទាក់ទង​រឿង​ទូរសព្ទ​ដៃ​វិញ នាង​បាន​ឆ្លើយ​បំភ្លឺ​បញ្ជាក់​ថា នាង​មិន​បាន​ដឹង​ថា​ជា​ទូរសព្ទ​របស់​ឈ្មោះ ហេង សៀ​នោះទេ ខណៈ​នៅ​ពេលនាង​ស្រវា​ចាប់​ទូរសព្ទ​រត់​ចេញ​ពី​រថយន្ត​ទាំង​ភ័យ​ស្លន់ស្លោរ។ ចំណែក​ជុំវិញ​ការចោទប្រកាន់ថានាង​ជាស្រីរកស៊ីលក់ខ្លួនម្តង ២០០ដុល្លារ ឬ ៣០០ ដុល្លារ និង​ថា​ធ្លាប់បានរួមភេទជាមួយនាង ជាការមួលបង្កាច់ដោយព្រៃផ្សៃថោកទាបបំផុត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម