Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង​ ៖ ការ​ប្រមូល​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​ចេញពី​បាតទន្លេ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​អ្នក​ធ្វើ​ដំណើរ និង​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ​តាម​ដង​ទន្លេ​មេគង្គ

បានផុស

នៅ

ការ​បញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង ខណៈ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​កិច្ចប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​នៅ​ការដ្ឋាន​ទី​១ នៅ​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម កិច្ច​ដំណើរការ​ដ្ឋាន​ទី​២ នៅ​ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល និង​ការដ្ឋាន​ទី​៣​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល តាម​ប្រព័ន្ធ​វីដេអូ Zoom នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១។

មានប្រសាសន៍​បើក​កិច្ចប្រជុំ សម្ដេច​ក្រឡាហោម ស ខេង បាន​គូស​បញ្ជាក់​ថា យោង​តាម​ការ​ចង្អុល​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ត្រូវ​ប្រមូល​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​ទាំងអស់​ចេញពី​បាតទន្លេ​មេគង្គ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ អ្នកធ្វើ​ដំណើរ អ្នកនេសាទ និង​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ​តាម​ដង​ទន្លេ​មេគង្គ​។

​នៅក្នុង​កិច្ចប្រជុំ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង បានធ្វើ​សេចក្តីរាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្ក​ប្រជុំ​អំពី​លទ្ធ​នៃ​ការបិទ​បញ្ចប់​ការងារ​នៅ​ការដ្ឋាន​ទី​១​នៅ​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ ប្រកបដោយ​ជោគជ័យ ទាំង​កិច្ចសហការ​ល្អ និង​សុវត្ថិភាព​ខ្ពស់បំផុត ដោយ​ក្រុមការងារ​ស្រង់​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ជាង​១៦​តោន និង​សម្ភារ​សឹក​មួយចំនួនទៀត​។

ដោយឡែក​នៅ​ការដ្ឋាន​ទី​២ និង​ទី​៣​វិញ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​បន្តថា​ការងារ​អនុវត្ត​នៅ​ការដ្ឋាន​ទាំងពីរ​នេះ បាន​ប្រព្រឹត្ត​ទៅតាម​ស្មារតី​នៃ​ផែនការ​ដែល​បាន​គ្រោងទុក ដោយ​រហូតដល់​ពេលនេះ កិច្ចប្រតិបត្តិការ​នៅ​ការដ្ឋាន​ទី​២ កំពុង​អនុវត្ត​យ៉ាងសកម្ម និង​ថាបើ​ទោះបី​មានការ​យឺតយ៉ាវ​ខ្លះៗ ប៉ុន្ដែ​ក្រុមការងារ​នៅតែ​អាច​បន្ដ​ប្រតិបត្តិការ​ជា​ប្រក្រតី ខណៈ​ការដ្ឋាន​ទី​៣ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១​មក​នោះ ក្រុមការងារ​ក៏បាន​បន្ត​ភារកិច្ច​ដោយមាន​កិច្ចសហការ​ល្អជា​មួយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ការ​កោតសរសើរ​ដល់​ក្រុមការងារ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​បេសកកម្ម​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​ក្រោម​បាតទន្លេ​មេគង្គ​។ សម្ដេច​ក្រឡាហោម​បាន​បង្ហាញ​ការកត់សំគាល់ថា រហូតមកដល់​ពេលនេះ ដ្បិតថា​ការងារ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម និង​ស្រង់​នាវា​ពី​បាតទន្លេ​មេ​ង្គ មិនទាន់​បញ្ចប់​ទាំងស្រុង ប៉ុន្ដែ​កំពុង​ទទួលបាន​ជោគជ័យ និង​មាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​ជាមួយ​ក្ដីសង្ឃឹម​ជឿជាក់ថា​បេសកម្ម​នេះ​នឹង​ឈានទៅ​បញ្ចប់​នាពេលខាងមុខ​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ មានការ​ចូលរួម​ពី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​ម​ជ្ឈ​មណ្ឌល​ជាតិ សម្រាប់​កងកម្លាំង​រក្សា​សន្ដិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ស្វយ័ត​កំពង់ផែ​ភ្នំពេញ ព្រមទាំង​សមាជិក​ក្រុមការងារ​អន្តរក្រសួង​ជាច្រើន​ទៀត​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣៦ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម