Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​បន្ត​បេសកកម្ម ចែក​ម៉ាស​តាម​ទីប្រជុំជន និង​តាម​ដងផ្លូវ ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​ចេញ​ប្រតិបត្តិ​ការចែក​ម៉ាស​ក្រណាត់​ដែលជា​អំណោយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​អស់​រយៈពេល​ពេញ​មួយថ្ងៃ​តាំងពីព្រឹក​រហូតដល់​យ​ប់​រួចមក ពេល​ត្រឡប់​ចូល​ទីបញ្ជាការ​វិញ អាវុធហត្ថ​រាជធានី​ភ្នំពេញ ពុំបាន​សម្រាក​ភ្លាម​ទេ គឺ​បាន​បន្ត​រំលែក​ម៉ាស​ចូល​ថង់​ទាំងយប់ ដើម្បី​ត្រៀម​សម្រាប់​បេសកកម្ម​ថ្ងៃ​បន្តបន្ទាប់​។ ការរំលែក​ម៉ាស ចូល​ថង់​ដាច់ដោយឡែក​មួយៗ​ទាំងនេះ គឺ​ដើម្បី​រក្សា​គុណភាព​ម៉ាស ឲ្យ​មាន​អនាម័យ ដើម្បី​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ ធានាបាន​នូវ​សុវត្ថិភាព​កាន់តែ​ខ្ពស់​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះ​មកដល់​ព្រឹក​ថ្ងៃទី​១៣ និង​១៤​ខែវិច្ឆិកា ឆ្នាំ​២០២០ មុន​ចេញ​ប្រតិបត្តិ​ការចែក​ម៉ាស អាវុធហត្ថ រាជធានី​ភ្នំពេញ បានទទួល​ភារកិច្ច ទៅ​រៀបចំ លើកដាក់ និង​ដឹកជញ្ជូន ម៉ាស​បន្ថែម ចេញពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ទៅ​ប្រគល់ជូន​សាលា​រាជធានី​ភ្នំពេញ រួច​ទើប​បន្ត​បេសកកម្ម ក្នុងការ​ចុះទៅ​ចែក​ម៉ាស​ក្រណាត់​ជូន​ដល់​ប្រជាពលរដ្ឋ ជា​លើក​ទី​២ តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​នូវ ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង​។ គោលដៅ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស​ជូន រួមមាន​ដូច​លើក​ទី​១​ដែរ គឺ​៖ អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប​, ម៉ូតូ​កង់​បី , កម្មករសំណង់ , អ្នក​បោសសម្អាត​តាមផ្លូវ , អ្នកលក់ដូរ​តាម​កញ្ច្រែង , ប្រជាពលរដ្ឋ​ដែល​អង្គុយ​រង់ចាំ​នៅ​បរិវេណ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ផ្សេងៗ អ្នក​ហាត់ប្រាណ​តាម​ទីសាធារណៈ និង​អ្នកបើកបរ ម៉ូតូ កង់ តាម​ដងផ្លូវ​…​។​ល​។

ក្នុងឱកាស​ចែក​ម៉ាស​នោះ​ផងដែរ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​នៅតែ​ឆ្លៀត ធ្វើការ​ផ្សព្វផ្សាយ រំលឹក​ដល់​សាធារណជន នូវ​ខ្លឹមសារ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្តួចផ្តើម​ចងក្រង​និង​សង្ខេប​ឡើង ស្ដីអំពី​វិធី​ប្រើប្រាស់​ម៉ាស និង សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​វិធានការ បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ តាមរយៈ ឧ​គ្ឃោ​សន​សព្ទ ដែល​បំពាក់​នៅលើ​ម៉ូតូ​កង់​បី ទាំង​១២​គ្រឿង តាម​ដងផ្លូវ​សាធារណៈ​តាម​ទិសដៅ​របស់លោក​មេបញ្ជាការ៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម