Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការ​ស្នើឱ្យ​អភិបាល​រាជធានី​ខេត្ត​ជួយ​ព​ន្លឿ​ន​ការប្រមូល​ទិន្នន័យ​កម្មវិធី​”​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​” ឱ្យបាន​ត្រឹម​ថ្ងៃទី​២៥ ខែឧសភា

បានផុស

នៅ

​​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​ស្នើឱ្យ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​មេត្តា​ជួយ​សម្រប​សម្រួល និង ណែនាំ​បន្ថែម​ទៀត ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ព​ន្លឿ​ន ការកំណត់​អត្តសញ្ញាណ​គ្រួសារ​គោលដៅ និង កំណត់​អត្តសញ្ញាណ​គ្រួសារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ ឱ្យ​ចប់​សព្វគ្រប់​តាម​ពេលវេលា​កំណត់ ត្រឹម​ថ្ងៃទី​​២៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ស្តីពី​ការប្រមូល​ទិន្នន័យ សម្រាប់​អនុវត្ត​កម្មវិធី​”​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​” កាលពី​រសៀល​ថ្ងៃ​ទី​២១​ឧសភា លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​មានប្រសាសន៍ថា ការកំណត់​ត្រឹម​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​នេះ​គឺ ដើម្បីឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា យក​ទិន្នន័យ​នេះ​សម្រាប់​គណនា​ថវិកា​និង​បើក​ផ្តល់​ថវិកា​ជូន​គ្រួសារ​ដែល​បាន​សម្ភាសន៍​ជាប់ នៅ​សប្តាហ៍​ទី​១ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ​។

​លោក ទេសរដ្ឋមន្ត្រី​បាន​បន្តថា ដើម្បី​រួមចំណែក​អនុវត្ត​សេចក្តី​លេខ​០២៣ សហវ ចុះ​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២១ ស្តីពី​យន្តការ និង​នីតិវិធី​នៃ​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ ពេល​បិទ​ខ្ទប់​សម្រាប់​ប្រជាពលរដ្ឋ និង គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​, ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង មានការ​លំបាក​ផ្នែក​ជីវភាព ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ២០២១ នេះ ក្រសួងផែនការ​បានរៀបចំ​នូវ​ឯកសារ​មួយចំនួន​សម្រាប់​ដំណើរការ កំណត់​អត្តសញ្ញាណ​គ្រួសារ​គោលដៅ​ដូចជា នីតិវិធី​កំណត់​អត្តសញ្ញាណ​គ្រួសារ​គោលដៅ បញ្ជី​សំណួរ​សម្រាប់​សម្ភាសន៍​គ្រួសារ​គោលដៅ រៀបចំ APP សម្រាប់​ប្រមូល​ទិន្នន័យ និង​ឯកសារ​បណ្តុះបណ្តាល និង​ឯកសារ​ផ្សេងៗ​សម្រាប់​ដំណើរ​ការងារ​។​ល​។

​លោក ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា ក្រសួង​បាន​សហការ​ជិតស្និទ្ធ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង​២ ដោយបាន​រៀបចំ​រចនា​សម្ព័ន្ធ​សម្រាប់​អនុវត្ត និង​ដំណើរ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​គោលដៅ និង បានចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១​ដោយ យន្តការ​នៃ​ការអនុវត្ត គឺ ប្រើប្រាស់​យន្តការ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ ដែលមាន​ស្រាប់​នៅតាម​ឃុំ សង្កាត់។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ទៀត​ថា ​ទន្ទឹមនឹងនេះ​ដោយមាន​សហការ​ពី​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) គឺ​យើង​បាន​បន្ថែម​កម្លាំង ស​.​ស​.​យ​.​ក​. សម្រាប់ធ្វើ​ការសម្ភាសន៍​គ្រួសារ​គោលដៅ នៅតាម​ភូមិ​នានា ដោយ​ការ​ការសម្ភាសន៍ និង​ប្រមូល​ទិន្នន័យ តាមរយៈ​ថេ​ប្លេ​ត ឬ ទូរ​សព្ទ​ដៃ​។ ការសម្ភាសន៍ ដោយ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ សម្រាប់​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ដូចជា តំបន់​លឿងទុំ និង​ក្រហម​។ លោក ទេសរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ក្រៅពី​តំបន់​បិទ​ខ្ទប់​ទាំង​៣ (​រាជធានី​ភ្នំពេញ​,​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល និង​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ​)​នៅតាម​បណ្តា​ខេត្ត​ចំនួន​២២ រួមទាំង​ស្រុក​មួយចំនួន​របស់​ខេត្ត កណ្តាល និង​ខេត្ត​ព្រះសីហនុ ក្នុង​សេចក្តីសម្រេច​ខាងលើ ក៏បាន​កំណត់ឱ្យ​ក្រសួងផែនការ​ធ្វើការ​អត្តសញ្ញាណ​គ្រួសារ​ដែល​ឆ្លង​ជំងឺ​កូ​វីត​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ​។

​​គួរ​បញ្ជាក់ថា​រដ្ឋាភិបាល​នឹង​បើក​ផ្ដល់ប្រាក់​ជូន​ពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​ក្រោយពេល​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​នៅ​ដើមខែ​មិថុនា​ខាងមុខ​។ ក្នុងនោះ​គ្រួសារ​សម្រាប់​១​នាក់​ទទួលបាន​ប្រាក់​ថ្លៃ​ស្បៀងអាហារ​ចំនួន​១០​ម៉ឺន​រៀល​ថ្លៃ​ទឹកស្អាត​២​ខែ​ចំនួន​១៨០០០​ថ្លៃ​អគ្គិសនី​២​ខែ​ចំនួន​៣៨០០០​រៀល​សរុប​១៥៦០០០​រៀល​។ គ្រួសារ​មាន​មនុស្ស​ពី​២​ទៅ​៣​នាក់​ចំនួន​១១៣៥០០​រៀល​ថ្លៃ​ទឹកស្អាត​២​ខែ​ចំនួន​៤៤៨០០​ថ្លៃ​អគ្គិសនី​២​ខែ​៨៥៤០០​រៀល​សរុប​២៤៣៧០០​រៀល​។​

​សម្រាប់​គ្រួសារ​ចាប់ពី​មនុស្ស​៤​នាក់​ឡើងទៅ​ទទួលបាន​១២៧០០០ រៀល​ថ្លៃ​ទឹកស្អាត​២​ខែ​៦២០០០​រៀល​ថ្លៃ​អគ្គិសនី​២​ខែ​១២២០០០​រៀល​សរុប​៣១១០០០​។ ចំពោះ​ប្រជាពលរដ្ឋ​និង​គ្រួសារ​ប្រជាពលរដ្ឋ​ ដែលមាន​អ្នក​ឆ្លង​កូ​វីដ១៩​និង​មាន​ជីវភាព​លំបាក​ផ្នែក​ជីវភាព​ក៏​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដូចគ្នា​ផង​ដែរ​។ រីឯ​ការឧបត្ថម្ភ​ប្រាក់​សម្រាប់​គ្រួសារ​ពលរដ្ឋ​ដ្ឋ​ដែលមាន​អ្នកស្លាប់​ដោយសារ​កូ​វីដ ១៩​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​នឹង​ទទួលបាន​ថវិកា​ដូចខាងក្រោម​។

​សម្រាប់​គ្រួសារ​មនុស្ស ១​នាក់ ទទួលបាន​ថ្លៃ​ស្បៀងអាហារ​ចំនួន​៣០​ម៉ឺន​រៀល​ថ្លៃ​ទឹកស្អាត​៥​ខែ​ចំនួន​៤៥០០០​រៀល​ថ្លៃ​អគ្គិសនី​៥​ខែ​ចំនួន​៩៥០០០​សរុប​៤៤​ម៉ឺន​រៀល​។ គ្រួសារ​ដែលមាន​មនុស្ស ពី ២ ទៅ ៣​នាក់ នឹង​ទ​ទូល​បាន​ថ្លៃ​ស្បៀងអាហារ​ចំនួន​៣០ ម៉ឺន​រៀល​ថ្លៃ​ទឹកស្អាត​៥​ខែ​១១២០០០​រៀល​ថ្លៃ​អគ្គិសនី​៥ ខែ​ចំនួន​២១៣៥០០​រៀល​សរុប​៦២៥៥០០​រៀល​និង​គ្រួសារ​ដែលមាន​មនុស្ស​៤​នាក់​ឡើងទៅ​ទទួលបាន​៣០​ម៉ឺន​រៀល​ថ្លៃ​ទឹកស្អាត​ខែ​ចំនួន​១៥៥០០០​រៀល​ថ្លៃ​អគ្គិសនី​៥​ខែ​ចំនួន​៣០៥០០០​រៀល​សរុប​៧៦​ម៉ឺន​រៀល​។ ចំពោះ​គ្រួសារ​ ដែលមាន​ប័ណ្ណ​សមធម៌​ ដែល​កំពុង​ទទួល​ការឧបត្ថម្ភ​ជា​រៀងរាល់ខែ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩​ មិន​ទទួលបាន​ការឧបត្ថម្ភ​បន្ថែមទៀត​ទេ​។​

ចំណែក​កម្មករ​និយោជិត​បម្រើ​ការងារ​នៅតាម​រោងចក្រ​សហគ្រាស ​ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់​ស្បែកជើង​និង​កាបូប​ នៅ​ក្នុង​តំបន់​ក្រោម​ការអនុវត្ត​វិធានការ​បន្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី​ភ្នំពេញ ​ក្រុង​តាខ្មៅ ​ខេត្តកណ្ដាល​ និង​ក្រុងព្រះសីហនុ ​នៅ​ខេត្ត​ព្រះសីហនុ​ ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ចំនួន​១៦​ម៉ឺន​រៀល​ តែមួយ​លើក​គត់​។​

​គួរ​បញ្ជាក់​ថា ​កា​របើ​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​ប្រជាពលរដ្ឋ​និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​ ដែល​ស្ថិត​ក្នុង​តំបន់​ក្រហម​ការអនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ នៅ​រាជធានី​ភ្នំពេញ ​ក្រុង​តាខ្មៅ​ នៃ​ខេត្ត​កណ្ដាល​ និង​ក្រុងព្រះសីហនុ​នៅ​ខេត្ត​ព្រះសីហនុ​នេះ ​គឺ​បើក​តែ​១​លើក​គត់​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម