Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ៩នាក់លួចចេញទៅប្រទេសថៃទាំងយប់ ត្រូវសមត្ថកិច្ចចាប់បាន ជាមួយមេខ្យល់ម្នាក់ទៀត

បានផុស

នៅ

ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ដោយក្នុងនោះមានមេខ្យល់ម្នាក់ផងបានកំពុងធ្វើដំណើរលួចចូលទៅប្រទេសថៃដោយខុសច្បាប់នៅយប់រំលងអាធ្រាត្រទៀបភ្លឺត្រូវបានកងកម្លាំងផ្នែកសឹករងស្រុកសំពៅលូនឃាត់ខ្លួន។

មន្ត្រី​យោធាវរ:សេនាតូចលេខ៥៣៣បានឲ្យដឹងថា កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ខាង​លើ​អនុវត្ត​ឡើង​ដោយ​កម្លាំង​ឈរ​ជើង​ការ​ពារ​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​យប់​ថ្ងៃ​ទី២២​ខែឧសភា​ឆ្នាំ២០២១​វេលា​ម៉ោង០២:១០​នាទី​បានសហការជាមួយកម្លាំងយោធាផ្នែក​សឹករង ស្រុកសំពៅលូន ​បានទប់ស្កាត់និងឃាត់ខ្លួនពលករខ្មែរបានចំនួន០៩នាក់ក្នុងនោះស្រី០៤នាក់ក្មេងស្រី០១នាក់និងអ្នកនាំផ្លូវម្នាក់ផង(មេខ្យល់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងលើបន្តថាក្រោយបានណែនាំអបរំនិងធ្វើកំណត់ហេតុរួចកម្លាំងបានប្រគល់ពលករខ្មែររួមទាំងមេខ្យល់ឲ្យទៅកម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចនៃអធិការស្រុកបានឲ្យដឹងដែរថាក្រោយធ្វើការអប់រំណែនាំពលករទាំងអស់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញដោយសារតែពលករទាំងនោះមិនទាន់ចូលដល់ទឹកដីថៃនៅឡើយ និងបានពិនិត្យត្រឹមត្រូវមិនមានបញ្ហាលើសុខភាព។

ចំណែកស្ត្រីមេខ្យល់ម្នាក់ ឈ្មោះ ថាង ភៀច អាយុ៣៩ឆ្នាំ រស់នៅ​ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចកំពុងបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់៕សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣៩ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម