Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​៖​ ធ្វើជា​មេទ័ព ត្រូវតែ​ចូល​សមរភូមិ​ជួរមុខ​ ទើប​ធ្វើ​កិច្ចការ​ធំ​បាន

បានផុស

នៅ

បន្ទាប់ពីប្រកាសបង្កើតរមណីយដ្ឋាន​សិប្ប​និមិត្ត​លើ​ផ្ទៃដី ៥០០​ហិកតា របស់អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា លើទឹកដីខេត្តបាត់ដំបងភ្លាម បានធ្វើឲ្យមហាជនគាំទ្រជាខ្លាំង​។ ជាមួយនឹងគម្រោងប្រើដើមទុន រាប់សិបលានដុល្លារនេះ អ្នកឧកញ៉ាបានចុះសមរភូមិផ្ទាល់តែម្ដង ហើយលោកបានប្រើពាក្យមួយ ឃ្លាលើបណ្ដាញសង្គមយ៉ាងចាក់ដោតតែម្ដង ” ធ្វើជា​មេទ័ព ត្រូវតែចូលសមរភូមិជួរមុខ ទើបធ្វើ កិច្ចការធំបាន​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងរមណីយដ្ឋាន​សិប្ប​និមិត្ត​លើ​ផ្ទៃដី ៥០០​ហិកតា របស់អ្នកឧកញ៉ាធ្លាប់មានប្រវត្តិជាអតីតពល​ករធ្វើការនៅប្រទេសកូរ៉េរូបនេះ បច្ចុប្បន្នកំពុងតែសម្រុកឈូសឆាយ​រៀបចំ​ដី និងប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធ ប្រមូលផ្ដុំនៅកន្លែងកម្សាន្តជាច្រើនប្រភេទមានដូចជា​៖

១.​កោះ​ចាក់សោរ​បេះដូង​

២.​ស្ទឹង​សាង​ស្នេហ៍​

៣.​រ​ម្មណី​ដ្ឋា​ន​វាលស្រែ​ធម្មជាតិ​

៥. រី​សត សណ្ឋាគារ​លើ​កោះ​ជា​លក្ខណៈ​ឯកជន

៦. ផែ​ទឹក​ទេសចរណ៍ ប្រមូលផ្ដុំ​អ្នកលេង​មូ​តូ​ទឹក

៧.​កន្លែង​ក្មេង​លេង

៨.​តារាង​បាល់ទាត់​

៩.​កន្លែង​ប្រគំ​តន្ត្រី

១០.​បុរី វីឡា​លំហែ​រមាត់​ស្ទឹង​

ហើយ​អភិវឌ្ឍន៍​ប្រមូលផ្ដុំ​កន្លែង​ទេសចរណ៍​ជាច្រើន​ទៀត ជាមួយគ្នានោះដែរ គម្រោង​អភិវឌ្ឍន៍ ក្រុម​ហ៊ុន ក៏មានធ្វើការពុះ​ដីឡូត៍លក់ជូនបងប្អូនសម្រាប់សាងសង់លំនៅឋានរស់នៅ ក៏ដូចជា​សម្រាប់ ប្រកបអាជីវកម្មដែរ ដោយត្រៀមលក់ជូនក្នុងពេលឆាប់ៗនេះ​។

មហាជនរំពឹងថា បន្ទាប់គម្រោងរមណីយដ្ឋានសិប្ប​និមិត្ត ដែលប្រើដើមរាប់សិបលានដុល្លារ របស់ សេដ្ឋី​អចលនទ្រព្យ និង​ជា​ម្ចាស់​ក្រុមហ៊ុន ណា​វ៉ា​ត្រា គ្រុប វ័យក្មេង​រូបនេះ លេចចេញជា​រូបរាង វានឹង ក្លាយជាតំបន់កម្សាន្តជិតជាងគេរបស់បងប្អូនអ្នកខេត្តបាត់ដំបងជាក់ជាមិនខាន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម