Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនខ្មែរចិនបួននាក់បម្រុងឆ្លងដែនតាមច្រករបៀងចូលប្រទេសថៃ ក្រោយមេខ្យល់រត់បាត់

បានផុស

នៅ

បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិខ្មែរចិនប្រុស-ស្រីបួនម្នាក់ បម្រុងឆ្លងដែនតាមច្រករបៀងចូលទៅប្រទេសថៃដោយខុសច្បាប់។
ការឃាត់នេះមានពលរដ្ឋខ្មែរប្រុស-ស្រី ចំនួន៣នាក់ និងជនជាតិចិនម្នាក់រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ឈ្នោះ លី ពីងសុីង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មកពីខេត្តកំពង់សោម ប្រុងឆ្លងដែនតាមថៃ និងបន្តទៅប្រទេសភូមា
២. ឈ្មោះ សឿន ផាន់នី ភេទប្រុស អាយុ ២៤ ជនជាតិខ្មែរ មកពីខេត្តកំពង់ធំ។
៣. ឈ្មោះ តឹក វុទ្ធី ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិ​ខ្មែរ មកពីខេត្តកំពង់ធំ។
៤. ឈ្មោះ រ៉ា ពិសី ភេទស្រី អាយុ២០ ជនជាតិខ្មែរ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

យោងតាមការណ៍រៀបរាប់របស់ពលរដ្ឋខ្មែរប្រាប់សមត្ថកិច្ចបានឱ្យដឹងថា ពួកគាត់បម្រុងឆ្លងដែនទៅធ្វើការ និងលក់ដូរនៅក្នងផ្សារលុងគ្លឿទឹកដីថៃ ជាប់ព្រំដែនកម្ពុជា-ថៃ  ដោយមេខ្យល់យកលុយក្នុង១នាក់ ៤,០០០បាត (បួនពាន់បាត)  និងជនជាតិចិនគេយកក្នុងម្នាក់ ៥,០០០បាត (ប្រាំពាន់បាត)។
ពួកគាត់បន្តថា បន្ទាប់ពីមេខ្យល់បាននាំពួកគាត់ដល់កន្លែងចម្ការដំឡូង នៅចំណុចចម្ការដំឡូងខាងក្រោយប៉ុស្តិ៍ដើម កកោះព្រៃគប់ ស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្រាប់តែក្រុមមេខ្យល់បានគេចខ្លួនបាត់ស្រមោល។ រហូតដល់ព្រឹកឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រី ចំនួន៣នាក់ និងជនជាតិចិនម្នាក់ សរុបទាំងអស់ចំនួន៤នាក់បាននាំយកមក តំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត ដើម្បីធ្វើកំណត់ហេតុ និងរង់ចាំបញ្ជួនទៅឱ្យជំនាញចាត់ការបន្ត ព្រមទាំងធ្វើចត្តាឡីស័ក៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម