Connect with us

ព័ត៌មានជាតិ

ប្រទះឃើញពលករលួចឆ្លងដែន១៩នាក់ និងស្រាវជ្រាវចាប់បានមេខ្យល់២នាក់

បានផុស

នៅ

បន្ទាយមានជ័យ៖ កម្លាំងនរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានល្បាតក្នុងព្រៃប្ញស្សី ក្នុងភូមិសាស្ត្រ ភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃ ចំនួន១៩នាក់ ក្នុងនោះស្រី៨នាក់ និងបាននាំពួកគេមកប៉ុស្តិ៍សួរនាំ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករបានឆ្លើយសារភាពថា មានមេខ្យល់២នាក់ធានាជូនពួកខ្លួនឆ្លងដែនទៅថៃដោយសុវត្តិភាព ទើបខ្លួនទៅ។

ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញមេខ្យល់ចំនួន២នាក់ ១មាន ឈ្មោះ ម៉ៅ ដែ ភេទប្រុស​ អាយុ២៦ឆ្នាំ នៅភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀតឈ្មោះ ពៅ បូរី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មេខ្យល់ត្រូវបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យ និងកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់។ ចំណែកពលករចំនួន១៩នាក់ ត្រូវបានបញ្ជូនឱ្យក្រុមការងារចម្រុះមណ្ឌលសំចតប្រចាំការនៅច្រកអូរបីជាន់ ដើម្បីត្រួតពិនិត្យ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម