Connect with us

ព័ត៌មានជាតិ

ក្មេងប្រុសអាយុជាង១ខួបកំពុងឈរ​បៅទឹកដោះគោត្រូវបុរសម្នាក់​ថយរថយន្តកិនស្លាប់

បានផុស

នៅ

ក្មេងប្រុសអាយុ​ទើប ១ ខួប ៣ ខែ ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ បន្ទាប់ពីត្រូវបុរសម្នាក់បើករថយន្តថយក្រោយកិន ខណ:​កំពុង​ឈរ​បៅ​ទឹក​ដោះគោ នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ កាលពីវេលាម៉ោង១៩ យប់ ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០២១ នៅ​ចំណុច​មុខ​ការិយាល័យ​មេធាវី ព្រះ​ខ័នជ័យ ផ្លូវ​បេតុង ភូមិ​ក្រាំងដូនទៃ សង្កាត់​ចោមចៅទី២ ខណ្ឌ​ពោធិសែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថាមុនកើតហេតុគេឃើញ​រថយន្តម៉ាក​ឡិចស៊ីស ៣៣០​មួយគ្រឿង បើក​បរ​ដោយបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវី នៅ​ការិយាល័យមេធាវី ព្រះខ័នជ័យ ដោយបើករថយន្តថយក្រោយចេញពីការិយាល័យ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្ដាល​ឱ្យ​កិន​ក្មេង​ប្រុស​ចំកង់ខាងក្រោយពេញទំហឹង ភ្លាម​នោះ​ម្តាយក្មេងរងគ្រោះ ឃើញ​កូន​ស្តូក​ស្តឹង​នៅ​ក្នុងថ្លុកឈាម ក៏​បាន​យកកូនដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសល​កូនរបស់គាត់​​បាន​ស្លាប់នៅ​ពាក់​កណ្តាលផ្លូវ រួច​ដឹកកូនយកមកកន្លែងស្នាក់វិញនៅរួច​អុចធូប ទៀន ដើម្បី​ជូនដំណើរ​កូន​ ហើយបានរាយការទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយខាងភាគីបង្កសូមធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះ ដោយមានការព្រមព្រៀងគ្នា ដោយខាង​ភាគីរងគ្រោះបាន​ទាសំណង​ចំនួន​៤៥០០​ដុល្លារ បន្ទាប់​មកខាង​ភាគីបង្កបាន​ប្រគល់​លុយ​ឱ្យគ្រប់ចំនួន ដើម្បី​បញ្ចប់រឿង​នៅនិងកន្លែង​កើតហេតុ។ ដោយឡែកជនរងគ្រោះឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម