Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធនាំសាច់ជ្រូកខូចគុណភាពចំនួន១០០គីឡូក្រាមពីប្រទេសថៃ

បានផុស

នៅ

ខេត្តបាត់បាត់ដំបង៖ សាច់ជ្រូកចំនួន១០០គីឡូក្រាមត្រូវបានសមត្ថកិច្ចជំនាញដកហូត និងឃាត់ខ្លួនអ្នកនាំចូលចំនួន២នាក់ក្រោយសមត្ថកិច្ចឆែករកឃើញ ហើយពិនិត្យឃើញសាច់ជ្រូកចំនួនខាងលើខូចគុណភាពទាំងអស់ដែលឈ្មួញលួចនាំចេញពីប្រទេសថៃក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចតាមខ្សែបន្ទាត់ព្រំដែនបានប្រាប់ឱ្យដឹងថា ករណីបង្ក្រាបបទល្មើសនេះធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចមាត់អូរព្រំដែនក្នុងភូមិសាស្រ្តភូមិគីឡូ១៣ ឃុំសន្តិភាព ក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ការបង្ក្រាបនេះដែរមន្ត្រីជំនាញដកហូតបានវត្ថុតាងសាច់ជ្រូកសរុបចំនួន១០០គីឡូក្រាមដែលក្រុមឈ្មួញលួចលាក់នាំយកចេញប្រទេសថៃនៅយប់រំលងអធ្រាត្រកាត់តាមច្រករបៀង និងមន្ត្រីជំនាញបានដកហូតដុតបំផ្លាញចោលនៅហ្នឹងកន្លែងតែម្តង។

ដោយឡែកចំពោះមនុស្សចំនួន២នាក់ជាកម្មករលីសាច់ជ្រូកដែលឃាត់ខ្លួនបានត្រូវសមត្ថកិច្ចអប់រំណែនាំឱ្យធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត រួចនាំខ្លួនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតាមវិធានសុខាភិបាលដើម្បីទប់ស្កាត់ការរាលឆ្លងនូវជំងឺកូវីដ-១៩៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម