Connect with us

ព័ត៌មានជាតិ

អាជីវករ​រាប់រយ​នាក់​ ដែល​ធ្លាប់​លក់ដូរ​នៅ​ផ្សារ​ក្រោម​និង​ផ្សារលើ​ច្បារអំពៅ ​កំពុង​ព្រួយ​បារម្ភ​ដោយ​គ្មាន​កន្លែង​លក់

បានផុស

នៅ

អាជីវករ​រាប់រយ​នាក់​ កំពុង​ព្រួយ​បារម្ភ ដែលពី​មុន​ធ្លាប់​លក់ដូរ​នៅ​ផ្សារ​ក្រោម​និង​ផ្សារលើ​ច្បារអំពៅ ក្រោយ​អាជ្ញាធរ​អនុញ្ញាត​បើក​ឲ្យ​លក់​ឡើង​វិញ បែរជាពួកគាត់​គ្មាន​កន្លែង​លក់ទៅ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាម​ការរៀបរាប់​ពី​បងប្អូន​អាជីវករ​លក់ដូរ​តូចតាច​តា​ម​កញ្ច្រែង​ល្អី បាន​ឲ្យ​ដឹង​ថា ​ពួកគាត់​ប្រមាណ​ជាង​៦០០​នាក់ ​ត្រូវ​បាត់បង់​កន្លែង​លក់​បន្ទាប់ពី​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​ឡើងវិញ​។

​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្រោម​ច្បារអំពៅ​បាន​ដឹង​ថា ​ពួកគាត់​សប្បាយចិត្ត​ណាស់​ពេល​ដែល​សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​បើក​ផ្សារ​លក់ដូរ​ឡើងវិញ​ ចាប់ពី​ថ្ងៃទី​២៤​ ខែឧសភា​នេះ​តទៅ​។ ​ប៉ុន្តែ​អ្វីៗ​ត្រូវ​ខកចិត្ត​ ដោយសារតែ​ពួកគាត់​ដែល​លក់ដូរ​តាម​កញ្ជើ ល្អី តូចតាច​មិន​មាន​ឲ្យ​លក់ដូរ​ដូច​មុន​ គឺ​បាន​ត្រឹម​អ្នកមាន​តូប​លក់ដូរ​ប៉ុណ្ណោះ​។ អាជីវករ​បន្តថា ​ពួកគាត់​ពីមុនមក​ គឺ​លក់ដូរ​ជុំវិញ​ផ្សារ​ប្រមាណ​ជា​៣០​ឆ្នាំ​មកហើយ ហើយ​មិនដឹង​ថា ​ពួកគាត់​មាន​អ្វី​សង្ឃឹម​រកលុយ​ទិញ​អង្ករ​ឲ្យ​កូនចៅ​ហូប​បាន​បើ​គេ​មិន​ឲ្យ​លក់​។

​តាម​ការ​អះអាង​របស់​អាជីវករ​ គឺ​បងប្អូន​អាជីវករ​លក់​តា​ម​កញ្ច្រែង​កញ្ជើ​ ដែល​រកលុយ​បាន​មួយថ្ងៃ​សម្រាប់​មួយថ្ងៃ​ត្រូវ ​បានបញ្ចប់​បន្ទាប់ពី​ការ​បិទ​ខ្ទប់​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ ដែល​ពួកគាត់​សរុប​មិន​ក្រោម​៦០០​នាក់​។

​ទាក់ទិន​ទៅ​និង​ការ​មិន​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​ជុំវិញ​ផ្សារ​នេះ​ លោក សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា លោក​មិន​ហ៊ាន​បញ្ចេញយោបល់​ទេ សូម​សួរ​ទៅ​សាលា​រាជធានី ព្រោះ​ផែនការ​នេះ ​គឺ​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ឲ្យ​ថ្នាក់ក្រោម​អនុវត្ត​។​ ​ដោយឡែក​បងប្អូន​អាជីវករ​បាន​សំណូមពរ​ដ៏​ទទូច​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល ​ជួយ​ដល់​ពួកគាត់​ផង បើ​ពុំ​ដូច្នោះ​ពួកគាត់​ច្បាស់​ជា​ដាច់​បាយ​ហើយ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តកសិករដាំដុះបន្លែសុវត្ថិភាពដើម្បីកាត់បន្ថយការនាំចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម