Connect with us

ព័ត៌មានជាតិ

តារាសម្តែង ម៉ិច ម៉ារីកា ឆ្លងជំងឺកូវីដ-១៩៖ កុំគិតឱ្យសោះថា ចាក់​ថ្នាំ​១ដង ២ដងហើយមិន​ឆ្លង​

បានផុស

នៅ

បន្ទាប់​ពី​សង្ស័យ និងបានយកសំណាកទៅធ្វើតេស្ត តារាសម្តែងស្រីកញ្ញា ម៉ិច ម៉ា​រី​កា បាន​ប្រកាស​ថា ខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយ​ប៉ះពាល់អ្នកជំងឺម្នាក់។  បច្ចុប្បន្ន តារាស្រី ម៉ិច ម៉ារីកា កំពុងសម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ដឺព្រេមៀសែន​សុខ (ជិតផ្សារអ៊ីអន២)។ នេះបើយោងតាមការបញ្ជាក់ពីសាមីខ្លួន ម៉ិច ម៉ារីកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា  ម៉ិច ម៉ា​រី​កា បានបង្ហោះ​នៅលើគនណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ក្ដុកក្ដួលនិយាយ​មិន​ចេញ នាង​ខ្ញុំ​សឹងតែ​ទទួលយក​មិន​ទាន់​បាន ទើប​ខ្ញុំ​តាំងចិត្ត​ក្លាហាននិយាយរឿងដែលកើតឡើងក្នុងថ្ងៃនេះ។ កុំគិតឱ្យសោះថា ចាក់​ថ្នាំ​១ដង ២ដងហើយមិន​ឆ្លង​នោះ ថ្ងៃនេះ​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ឃើញ​ថា ខ្លួនឯងវិជ្ជមាន COVID-19 ដោយ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​។ មើលងាយ​មិន​បាន​ទេបងប្អូន​ ចូរ​ប្រុង​ប្រយ័ត្នការពារ​ឱ្យ​បាន​តឹង​រឹងទាំងអស់គ្នាកុំឱ្យ​មានការ​សោកស្តាយ​ដូច​នាង​ខ្ញុំ​”។ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម