Connect with us

ព័ត៌មានជាតិ

កម្ពុជាកត់ត្រា កំណើត​កូន​ផ្សោត​ ១ ក្បាល​​ទៀត នៅអាងទន្លេមេគង្ក​កាំពី ខេត្តក្រចេះ

បានផុស

នៅ

កូនសត្វផ្សោតទន្លេមេគង្គទើបនឹងកើតថ្មីមួយក្បាលទៀត ត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកជាមួយក្តីរំភើបរីករាយឥតឧបមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផលនិងអង្គការ WWF បានបញ្ជាក់ពីកំណើតនៃកូនផ្សោតថ្មីមួយក្បាលនេះជាកូនផ្សោតទីបួន ដែលត្រូវបានកត់ត្រាចាប់ពី ខែមករា ដល់ ខែឧសភាឆ្នាំ២០២១នេះ។ ក្រុមអ្នកជំនាញបានសន្មត់ថា កូនផ្សោតនេះមានអាយុប្រហែលពីរថ្ងៃ ក្រោយពេលដែលក្រុមស្រាវជ្រាវបានប្រទះឃើញវានៅថ្ងៃទី២១ ខែឧសភា ខណៈកូនផ្សោតនេះកំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួនដប់ក្បាលផ្សេងទៀតនៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី នៃខេត្តក្រចេះ។

យោងតាមលទ្ធផលជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ របស់រដ្ឋបាលជលផល និងអង្គការWWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ សត្វផ្សោតអ៊ីរ៉ាវ៉ាឌី​(Irrawaddy) ឬសត្វផ្សោតទន្លេមេគង្គ គឺជាសត្វផ្សោតទឹកសាបមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបសរុបតែចំនួន៧ប្រភេទគត់នៅក្នុងពិភពលោក។

បច្ចុប្បន្ន ថនិកសត្វមួយនេះ ត្រូវបានរកឃើញមានវត្តមានច្រើនជាងគេតែនៅក្នុងទន្លេមេគង្គកម្ពុជា ទន្លេក្នុងប្រទេសមីយ៉ាន់ម៉ា ទន្លេក្នុងប្រទេសឥណ្ឌូនេស៊ី បឹងមួយក្នុងប្រទេសថៃ និងឥណ្ឌាប៉ុណ្ណោះ។ ប៉ុន្តែចំនួននៃវត្តមាននេះ ត្រូវបានអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាប្រភេទជិតផុតពូជ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម