Connect with us

ព័ត៌មានជាតិ

គ្រួសារ​សព​១២​នាក់​ ស្លាប់​ដោយពុល​ស្រា ស​ នៅ​ស្រុក​ល្វាឯម​ទទួលបាន​អំណោយ​ពីសាខា​កាក​បាទក្រហម

បានផុស

នៅ

​គ្រួសារ​សព​ចំនួន​១២​នាក់ ដែល​បាន​ស្លាប់​ដោយសារ​ពុល​ស្រាសបណ្តាលឲ្យស្លាប់​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៩ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ​​ឃុំ​សារិកាកែវ ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ទទួលបាន​អំណោយ​មនុ​ស្ស​ធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សោ​ភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ កាល​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២១ បាន​ថ្លែង​នូវ​ការសោកស្តាយ និង​បាន​ចូល​រួម​រំលែក​មរណទុក្ខ​ដល់​គ្រួសារ​សព្វចំពោះ​ការបាត់បង់​សមាជិក​ជាទី​ស្រឡាញ់ និង​សូម​ឧទ្ទិស​នូវ​មហាកុសល​ដល់​វិញ្ញាណក្ខន្ធ​សព​បាន​ដល់​សុគតិភព​។​

លោក​អភិបាលខេត្ត​បានធ្វើការ​លើកទឹកចិត្ត និង​ផ្តាំផ្ញើ​ដល់​គ្រួសារ​សព​ត្រូវ​រឹងមាំខិតខំ​ធ្វើ​ការងារ និង​រក​ទទួលទាន ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារគ្រប់គ្រង​កូនចៅ​ឲ្យ​បានល្អ ឲ្យ​កូនៗ​បាន​ចូលរៀន​គ្រប់ៗ​គ្នា និង​ត្រូវ​បន្ត​រក្សា​អនាម័យ​តាម​វិធាន​សុខាភិបាល​ដើម្បី​ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩​។​

អំណោយ​ដែល​ចែកជូន​ដល់​គ្រួសារ​សព ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ៥០​គីឡូក្រាម ត្រីខ ១​យួរ ទឹកត្រី ១​យួរ ទឹក​ស៊ី​អ៊ីវ ១​យួរ ប្រេងឆា ១​ដប មី ១​កេស ទឹក​សុទ្ធ ១​កេស ទឹកក្រូច ១​កេស ជែ​ល​លាងដៃ ១​ដប ម៉ាស ១០​បន្ទះ និង​ថវិកា៥០​ម៉ឺន​រៀល ។​

គួរ​បញ្ជាក់ថា​ ផ្អែក​តាម​លទ្ធផល​មន្ទីរ​ដែ​ល​ទទួលបាន​សំណាក​ស្រា​ចំនួន​៣៨​សំណាក​ក្នុង​នោះ​ស្រា​ថ្នាំ​ចំនួន​១៥​សំណាក ​និង​ស្រាស​ចំនួន​១៣​សំណាក​ ដែលមាន​សារ​ធាតុ​មេ​តា​ណុល​លើស​កម្រិត​ជាង​០,៥​ភាគរយ​ មាន​ចំនួន​២០​សំណាក​អាចធ្វើ​ឲ្យ​ពុល​ខណៈកម្រិត​មិន​ពុល​វិញ​មាន​មិន​លើសពី​០,១​ភាគរយ​ឡើយ​។​

ក្រសួងសុខាភិបាល​សន្និដ្ឋាន​ថា ​ហេតុការណ៍​ស្លាប់​អ្នកភូមិ​ទាំង​១២​នាក់​ខាងលើ​ដោយសារ​ពួកគាត់​បាន​ពិសា​ស្រាស​ ឬ​ស្រាថ្នាំ​ដែលមាន​សារធាតុ​មេ​តា​ណុល​ខ្ពស់ ។​

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​ការ​ពិសារស្រាស​ស្រាថ្នាំ​ដែល​ផលិត​ដោយ​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​ប៉ះពាល់ដល់​សុខភាព​នឹង​ឈានដល់​ស្លាប់​បាត់បង់​អាយុជីវិត​ថែមទៀត​ផង​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម