Connect with us

ព័ត៌មានជាតិ

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំមា្នក់ កាប់​អតីត​ប្រពន្ធ​៥​កាំបិត ​ក្រោយ​សុំ​លែង​

បានផុស

នៅ

​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ បានកាប់​អតីត​ប្រពន្ធ​ចំនួន​៥​កាំបិត​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ដែល​ករណី​អំពើហិង្សា​នេះ បានកើត​ឡើង នៅ​ភូមិ​ត្បូង​ទឹក ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី ២៣ ខែឧសភា ២០២១។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនរងគ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា ជនដៃ​ដល់​ដែល​បង្ក​ហិង្សា គឺជា​អតីត​ប្តី មាន ឈ្មោះ ស្រ៊ុន ពេជ្រ​រស្មី មាន​អាយុ​៣៦​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល​បាន​លេង​លះ​គ្នា កាលពី​ថ្មីៗ​កន្លង​មក​នេះ​។

​ស្ត្រី​រងគ្រោះ​​ឈ្មោះ កួច មួយ​ហៀក អាយុ​៣០​ឆ្នាំ បាន​រៀបរាប់​មុន​ពេល​កើតហេតុថា ​គឺ​ជន​ដៃ​ដល់​ឈ្មោះ ស្រ៊ុន ពេជ្រ​រស្មី បាន​ជិះ​ម៉ូតូ​មក​ឈប់​មុខ​តូប ហើយ​បាន​ស្រែក​សួរ​ថា​ កូន នៅឯណា​? នៅ​ជាមួយ​អ្នកណា​? នាង​បាន​ប្រាប់​ថា ​កូន​នៅ​គេង​ក្នុង​ផ្ទះ​មិនទាន់​ក្រោក​ទេ នៅ​ជាមួយ​ម៉ាក់​(​ម្តាយ​ជនរងគ្រោះ​) ភ្លាម​នោះ​ជន​ដៃដល់​បាន​ទាញ​កាំបិត សម្រុក​មក​កាប់​នាង ធ្វើ​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ ដោយ​ចេតនា​តែ​ម្តង​។ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ បាន​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​មាន រឿង​រកាំរកូស​គ្នា​ជា​យូរ​មក​ហើយ ដោយ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ឡើយ ដោយសារ​ស្រ៊ុន ពេ​ជ្យ​រស្មី អាង​ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ តែងតែ​ប្រើ​អំពើ​ហិង្សា​ជាញឹកញាប់ ច្រើនលើកច្រើនសា រហូត​មានការ​លែង​លះ​គ្នា​។​

​បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ស្រុក​សណ្តាន់ ដោយ​រងរបួស​ធ្ងន់​ចំ​ដៃ​ឆ្វេង​ពីរ​កាំបិត ខាង​ស្តាំ​ពីរ​កាំបិត និង កញ្ចឹងក មួយ កាំបិត​ផង​ដែរ។ ចំណែក​ជនបង្ក​ក្រោយពី​បាន​ធ្វើ​សកម្មភាព​កាប់​អតីត​ប្រពន្ធ​បានសម្រេច ក៏​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​បញ្ជាក់​នៅ​ថ្ងៃទី​២៤ ខែឧសភា​នេះ​ តាម​ទូរស័ព្ទ​ថា ពិតជា​មាន​ករណី​ហិង្សា​នេះ កើតឡើង​ក្នុង​មូលដ្ឋាន​ស្រុក​សណ្តាន់ ប្រាកដ​មែន ហើយ​ពេលនេះ​ជន​បង្ក​ហេតុ​កំពុង​រត់គេចខ្លួន មិនទាន់​ចាប់បាន​នៅឡើយ​ទេ ប៉ុន្តែ​កម្លាំង​របស់លោក កំពុងតែធ្វើការ​តាម​ប្រមាញ់​យ៉ាង​យកចិត្ត​ទុក ដាក់​តាម​ផែន​ការ ចាប់​ជន​បង្ក​ហេតុ​ចំណាត់​តាម​ផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ក្នុងពេល​ឆាប់ៗ​នេះ​ផង​ដែរ​៕​

អត្ថបទ៖ ប៊ុន រដ្ឋា

សូមចុចអាន៖ កម្លាំងនគរបាល២ខេត្ត សហការណ៍គ្នាបង្ក្រាបករណីគ្រឿងញៀន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម